ជម្រើសជាតិនារីកម្ពុជា ទៅដល់ឥណ្ឌូនេសុីត្រៀមប្រកួតពាន AFF ចុងសប្តាហ៍នេះ!

នូ មករា June 28, 2018


ឥណ្ឌូនេសុី៖ ក្រុុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅដល់ទីក្រុង Palembang ប្រទេសឥណ្ឌូនេសុីហើយនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះដើម្បីត្រៀមខ្លួនចូលរួមនៅក្នុងការប្រកួតពានរង្វាន់ AFF WOMEN’S CHAMPIONSHIP 2018 ខណៈដែលក្រុមកម្ពុជាស្ថិតនៅពូល​ A ជាមួយក្រុមខ្លាំងៗដូចជា៖ អូស្ត្រាលី, ថៃ, ម៉ាឡេសុី និងទីម័រជាដើម ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដាខាងមុខនេះ ដោយក្រុមកម្ពុជានឹងប្រកួតដំបូងជាមួយក្រុមជម្រើសជាតិទីម័រនាថ្ងៃទី៣០ ខែមិថុនា តែម្តងនាវេលាម៉ោង ៧.០០ល្ងាច ៕

អត្ថបទ៖ មករា

មតិយោបល់