បឹងកេត ស្វាគមន៍អ្នកចាំទីថ្មីជាអតីតដៃទី២ នៅណាហ្គា

នូ មករា June 28, 2018


ភ្នំពេញ៖ ក្លឹបបាល់ទាត់បឹងកេត​ ទើបតែបានប្រកាសពីការចូលរួមរបស់សមាជិកថ្មី ២រូបដែលក្នុងនោះក៏មានអ្នកចាំទី យុគ អះអារី ដែលទើបតែចាកចេញពីក្លឹបណាហ្គាវើលដ៍ផងដែរ ខណៈដែលម្នាក់ទៀតគឺខ្សែប្រយុទ្ធ កែ វណ្ណៈ​ ដែលជាសមាជិកជើងចាស់មួយរូបនៅក្លឹបក្រសួងការពារជាតិ ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ វត្តមានរបស់ យុគ អះអារី បានកើតឡើងក្រោយពីអ្នកចាំទីឆ្នើមរបស់កម្ពុជា ស៊ូ យ៉ាទី បានសម្រេចចែកផ្លូវគ្នាជាមួយក្រុមជើងឯកបឹងកេតហើយទៅចូលរួមជាមួយណាហ្គាវិញ ។ ជាមួយគ្នានេះ បឹងកេតក៏បានប្រកាសពីការការ​បន្ថែម​សុពលភាព​នៃ​កិច្ច​សន្យា​​ថ្មីរវាង​ក្លិប ​និង​កីឡាករ គីម មករា, អំ ចាន់នូ, ពុំ បារាំង, លី វ៉ាហេទ, លី មីហ្សាន និង ស្លេះ ស៊េន ផងដែរ ៕

អត្ថបទ៖ មករា

មតិយោបល់