ពៅ ភារិទ្ធ វិលរួមរស់ជាមួយអង្គរថាយហ្គឺរវិញ ក្រោយចាកចេញពីវិសាខា

នូ មករា June 26, 2018


សៀមរាប៖ បន្ទាប់ពីបានរួមរស់ជាមួយក្លឹបចំណូលថ្មី វិសាខា អស់រយៈពេលកន្លះរដូវកាលរួចមក នៅទីបំផុតកីឡាករ ពៅ ភារិទ្ធ​ បានសម្រេចចិត្តត្រលប់មករួមរស់ជាមួយចាស់របស់ខ្លួនគឺ ក្លឹបអង្គរថាយហ្គឺរវិញហើយក្នុងកិច្ចសន្យារយៈពេល ១​ ឆ្នាំកន្លះ ជាមួយក្លឹបដែលមានមូលដ្ឋាននៅខេត្តសៀមរាបនេះ ។

 

គួរបញ្ជាក់ថា ពៅ ភារិទ្ធ គឺជាកីឡាករមានបទពិសោធន៍ច្រើនក្នុងអាជីពបាល់ទាត់ ប៉ុន្ដែសម្រាប់ជើងទី១ កន្លងមក រូបគេមិនសូវបានបង្ហាញវត្តមានជាមួយក្រុមវិសាខាប៉ុន្មានទេ ។ យ៉ាងណាក៏ដោយ អង្គរថាយហ្គឺរ បានបង្ហាញជំនឿចិត្តថា កីឡាកររូបនេះនឹងអាចរួមចំណែកជួយក្លឹបឱ្យទទួលបានលទ្ធផលល្អឡើងវិញជាក់ជាមិនខាន៕

អត្ថបទ៖ មករា

មតិយោបល់