កុមារាកម្ពុជា ម្នាក់ទៀតបានចូលហ្វឹកហាត់រយៈពេលខ្លីជាមួយក្លឹប Bacelona នៅសិង្ហបុរី

នូ មករា June 26, 2018


ភ្នំពេញ៖ យោងតាមការប្រកាសរបស់់ក្លឹបបាល់ទាត់បឹងកេតបានឱ្យដឹងថា កុមារាម្នាក់ទៀត ដែលកំពុងហ្វឹកហាត់នៅសាលាបាល់ទាត់របស់ក្លឹបមួយនេះ ទើបតែទទួលបានឱកាសចូលរួមហ្វឹកហាត់នៅសាលាបង្ហាត់បាល់ទាត់របស់ក្លិប Barcelona​ នៅប្រទេសសិង្ហបុរី រយៈពេលមួយសប្ដាហ៍ដោយជោគជ័យ។

តាមការបញ្ជាក់របស់ក្លឹប កុមារ ប៉ិល សុសីហរាជ ហៅក្រៅថា WILLIAM​ ​ត្រូវបានគ្រូបង្ហាត់នៅទីនោះពេញចិត្តសមត្ថភាព ហើយជ្រើសរើសទៅប្រកួតក្នុងពានរង្វាន់ FCBEscola China Tournament នៅទីក្រុង Qingdao ប្រទេសចិនថែមទៀតផង ។

គួរបញ្ជាក់ផងដែរថា Willam បានហ្វឹកហាត់ជាមួយសាលាបង្ហាត់បាល់ទាត់បឹងកេត រយៈពេល ៣ឆ្នាំមកហើយ រូបគេក៏ជាយុវជនម្នាក់ដែលគ្រូបង្វឹកចាត់ជាយុវជនមានទេពកោសល្យ និងលេងស៊ីសង្វាក់ជាមួយក្រុមផងដែរ ។

គួររំលឹកថា កាលពីពេលថ្មីៗនេះ កុមារាកម្ពុជា  Dome  ដែលជាកូនប្រុសរបស់លោកស្រី ពុធ ធីតា និងលោក វ៉ាសូណាន់ ដែលបច្ចុប្បន្នជាម្ចាស់ក្លឹបថ្មីរបស់បឹងកេតក៏បានជាប់ចូលរួមហ្វឹកហាត់ជាមួយក្លឹបដ៏ធំនៅអឺរ៉ុបនេះដែរ ៕

អត្ថបទ៖ មករា

មតិយោបល់