ច្បាស់ការ! ស៊ូ យ៉ាទី សម្រេចចូលរួមជាមួយក្រុមណាហ្គាវើលដ៍

រីតា June 25, 2018


ភ្នំពេញ៖ ក្រោយពីអ្នកចាំទីឆ្នើមរបស់កម្ពុជា ស៊ូ យ៉ាទី បានសម្រេចចែកផ្លូវគ្នាជាមួយក្រុមជើងឯកបឹងកេតរួចមក កីឡាកររូបនេះបានស្វែងរកក្រុមថ្មីដើម្បីចូលរួមជាមួយសម្រាប់ជើងទីពីរនៃលីគកំពូលកម្ពុជារួចរាល់ហើយ ។ តាមប្រភពច្បាស់ការមួយបានឲ្យដឹងថា អ្នកចាំទី ស៊ូ យ៉ាទី នឹងចូលរួមជាមួយក្រុមណាហ្គាវើលដ៍ ដែលជាក្រុមខ្លាំងមួយកំពុងឡើងជើងនាពេលបច្ចុប្បន្ននេះ ។

សូមរំឭកថា អ្នកចាំទី ស៊ូ យ៉ាទី បានចូលរួមជាមួយក្រុមបឹងកេត កាលពីឆ្នាំ២០១៥ នឹងបានជួយក្រុមមានមូលដ្ឋានមកពីខេត្តកំពង់ចាមនេះ លើកពានលីគកំពូលកម្ពុជា ២រដូវកាលជាប់គ្នា កាលពីឆ្នាំ២០១៦-២០១៧ ៕

អត្ថបទដោយ៖ រីតា

មតិយោបល់