លីគកំពូលកម្ពុជា៖ បឹងកេត យកឈ្នះ ណាហ្គាវើល ៣-២ ឡើងឈរកំពូលតារាងជើងទី១

នូ មករា June 24, 2018


ភ្នំពេញ៖ ទីបំផុតក្រុមបាល់ទាត់បឹងកេតអែហ្វស៊ី បានយកឈ្នះក្រុមណាហ្គាវើល ដោយលទ្ធផល ៣-២ ក្នុងជំនួបបញ្ចប់វគ្គសន្សំពិន្ទុជើងទី១ នៅលើទីលានពហុកីឡដ្ឋានជាតិ ដែលទើបបញ្ចប់ការប្រកួតមុននេះបន្ដិច ។
ជាមួយនឹងជ័យជម្នះនេះ បានជួយឲ្យក្រុមបឹងកេត ឡើងឈរកំពូលតារាងប្រចាំសប្ដាហ៍ទី១១ និងបានរក្សាកំណត់ត្រាមិនស្គាល់ចាញ់របស់ខ្លួនសម្រាប់ជើងទី១ ដោយឆ្លងកាត់ ១១ប្រកួតឈ្នះ៨ និងស្មើ ៣ប្រកួតមាន ២៧ពិន្ទុ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់