លេចលឺថា ចាន់ វឌ្ឍនាកា វិលរួមរស់ជាមួយបឹងកេតវិញ ខណៈក្លឹបរៀបចំសន្និសីទកាសែតរសៀលនេះ

នូ មករា June 23, 2018


ភ្នំពេញ៖ តាមប្រភពគួរឱ្យទុកចិត្តបានឱ្យដឹងថា កីឡាករ ចាន់ វឌ្ឍនាកា នឹងវិលរួមរស់ជាមួយក្លឹបបឹងកេតវិញ បន្ទាប់ពីបានឆ្លងកាត់ការចចារគ្នាជាមួយថ្នាក់ដឹកនាំក្លឹបជើងឯកឆ្នាំចាស់នេះរួចមក ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺការអះអាងនេះបានកើតឡើងស្របពេលដែលក្លឹបបឹងកេតនឹងរៀបចំសន្និសីទសារព័ត៌មានមួយនារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ ប៉ុន្តែមិនបានបង្ហើបឱ្យដឹងពីប្រធានបទនោះទេ ។ យ៉ាងណាក៏ដោយ មជ្ឈដ្ឋានអ្នកគាំទ្របានលើកឡើងថា ថ្នាក់ដឹកនាំក្លឹបអាចនឹងប្រកាសជាផ្លូវការពីសមាជិកថ្មីដែលភាគរយខ្ពស់ជា ចាន់ វឌ្ឍនាកា និងពីទីតាំងនៃកីឡដ្ឋានរបស់ខ្លួនតែម្តង ។

គួរបញ្ជាក់ដែរថា នាពេលកន្លងមកកីឡាករដែលដើមកំណើតមកពីខេត្តកំពតរូបនេះបានបញ្ជាក់ថា ខ្លួនបាននឹងកំពុងចរចាជាមួយក្លឹបបរទេស ហើយខិតជិតដល់តំណាក់កាលព្រមព្រៀងហើយ ប៉ុន្ដែមិនទាន់បង្ហើបពីឈ្មោះក្លឹប ឬប្រទេស ដែលខ្លួនត្រូវបន្ដអាជីពក្រៅស្រុកនោះទេ ប៉ុន្តែរូបគេក៏បានសង្កត់ធ្ងន់ថា សម្រាប់ជើងទី២ ក្នុងឆ្នាំ២០១៨ ខ្លួននឹងបន្ដលេងក្រៅស្រុក មិនទាន់វិលត្រឡប់មកចូលរួមជាមួយក្លឹបនៃលីគកំពូលកម្ពុជានោះទេ ៕

អត្ថបទ៖ មករា និង បុត្រា

មតិយោបល់