Carlos Sanchez ជាកីឡាករដំបូងគេដែលទទួលបានកាតក្រហមក្នុងព្រឹត្តិការណ៍ FIFA World Cup 2018

រីតា June 20, 2018


រុស្សី៖ កីឡាករ Carlos Sanchez ដែលជាខ្សែបម្រើរបស់ក្រុមជម្រើសជាតិកូឡុំប៊ី  ជាកីឡាករទីមួយហើយដែលទទួលបានកាតក្រហមមុនគេក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 ។ កីឡាកររូបនេះត្រូវបានលោកអាជ្ញាកណ្តាល Damir Skomina ជនជាតិ Slovenia សម្រេចឲ្យកាតក្រហមភ្លាមៗនៅនាទីទី៤ បន្ទាប់ពីរូបគេមានចេតនាយកដៃទៅប៉ះបាល់រារាំងមិនឲ្យកីឡាករ Shinji Kagawa របស់ជប៉ុនទាត់បញ្ចូលទីបានសម្រេច ។

សម្រាប់ពូល H ឆ្លងកាត់ការប្រកួតយប់មិញទាំងពីរប្រកួត ជាលទ្ធផលរួមមានក្រុមជប៉ុនយកឈ្នះលើក្រុមកូឡុំប៊ី ក្នុងលទ្ធផល ២-១ និង ក្រុមសេណាហ្គាល់បានយកឈ្នះក្រុមប៉ូឡូញ ២-១ ដូចគ្នា ។ គួរបញ្ជាក់ផងដែរថា សម្រាប់ជុំទីមួយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះអាជ្ញាកណ្តាលបានចាយកាតលឿងចំនួន៥០ ហើយកាតក្រហមចំនួន១ ៕

អត្ថបទដោយ៖ រីតា

 

មតិយោបល់