គ្រូធំភ្នំពេញក្រោន កោតសរសើរក្រុមអគ្គិសនីចំពោះចំនុចពិសេសមួយ!

រីតា June 20, 2018


ភ្នំពេញ៖ ក្រោយពីការប្រកួតស្មើរជាមួយរវាងក្រុមអគ្គិសនីកម្ពុជា កាលពីថ្ងៃអាទិត្យកន្លងមកនេះ គ្រូបង្វឹកជនជាតិអង់គ្លេសរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោ លោក Sean Sainsbury បានយល់ថា ក្រុមអគ្គិសនីកម្ពុជាជាក្រុមមួយដែលល្អបើទោះបីជាមិនមានកីឡាករបរទេសចូលរួមជាមួយពួកគេក៏ដោយ ។

លោកបានបញ្ជាក់ថា៖​ «មានក្លឹបជាច្រើននិយាយថា ពួកគេព្យាយាមក្នុងការអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជា ប៉ុន្តែចំពោះខ្ញុំមានក្រុមតែពីរប៉ុណ្ណោះដែលធ្វើការងារនេះខ្លាំងជាងគេ ពោលគឺក្រុមភ្នំពេញក្រោន និង ក្រុមអគ្គឹសនីកម្ពុជា» ។ គ្រូបង្វឹកឈុតធំរបស់ក្រុមខ្លាំងភ្នំពេញក្រោនរូបនេះបានបញ្ជាក់ទៀតថា៖ «យើងធ្វើការងារនេះដោយមិនត្រឹមតែនិយាយតែមាត់នោះទេ ដូច្នេះខ្ញុំពិតជាគោរពក្រុមអគ្គិសនីកម្ពុជាខ្លាំងណាស់»

គួរបញ្ជាក់ផងដែរថា តាមគ្រូបង្វឹករូបនេះ ភ្នំពេញក្រោន និង អគ្គិសនីកម្ពុជា មានចំនុចពិសេសមួយដូចគ្នាគឺផ្តល់ឱកាសដល់កីឡាករកម្ពុជាវ័យក្មេងឱ្យបានបញ្ចេញសមត្ថភាពនៅលើទីលានដើម្បីជាការដកស្រង់បទពិសោធន៍ដ៏មានប្រយោជន៍សម្រាប់អនាគតរបស់ពួកគេផ្ទាល់ ។ ចំពោះជំនួបរវាងក្រុមទាំងពីរកាលពីចុងសប្តាហ៍មុនបានត្រឹមស្មើរគ្នាជាមួយនឹងលទ្ធផល ០០ នៅកីឡដ្ឋាន RSN  ៕

អត្ថបទដោយ៖ រីតា 

មតិយោបល់