ឱកាសពិសេស! សិស្សវិទ្យាល័យ ២០សាលាអាចក្លាយជាកីឡាករហ្វូតសាលអាជីព ជាមួយកម្មវិធី FFC

នូ មករា June 14, 2018


ភ្នំពេញ៖ ក្រោយប្រកាសរៀបចំកម្មវិធីហ្វឹកហាត់ នឹងផ្សព្វផ្សាយកីឡាហ្វូតសាលសម្រាប់វិទ្យាល័យចំនួន ២០សាលាក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១១ ខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ គិតត្រឹមថ្ងៃពុធនេះ មន្ដ្រីជំនាញរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) សហការជាមួយក្រុមសមាជិកលីគហ្វូតសាលកម្ពុជា បានចុះអនុវត្តតាមសាលចំនួន ៣រួចហើយ គ្រាដែលសិស្សតាមវិទ្យាល័យគោលដៅទាំងអស់ សុទ្ធតែអាចក្លាយជាកីឡាករអាជីព តាមរយៈការចុះឈ្មោះចូលរួមជាមួយកម្មវិធីរបស់សហព័ន្ធខាងលើ ។

លោក ឃុល ភិរម្យ មន្ដ្រីបាល់ទាត់ក្នុងសាលរបស់ FFC បានឲ្យដឹងថា ការបង្កើតកម្មវិធីនេះ គឺជាការយកចិត្តទុកដាក់របស់សហព័ន្ធដើម្បីបំផុសការអភិវឌ្ឍន៍វិស័យបាល់ទាត់ហ្វូតសាល និងផ្ដល់ឱកាសឲ្យយុវជន ដែលនិយមចូលចិត្តលេងបាល់ទាត់លើទីលានតូចៗ អាចក្លាយជាកីឡាករអាជីព ក្រោយបានចុះឈ្មោះចូលរួមកម្មវិធី ជាមួយក្លឹបចំនួន ១០ ដែលជាសមាជិកនៃលីគបាល់ទាត់ហ្វូលសាលកម្ពុជា ឆ្នាំ២០១៨ ពិសេសគឺសិស្សវិទ្យាល័យទាំង ២០ ដែលសហព័ន្ធបានកំណត់គោលដៅអនុវត្តផែនការលើកទី១ របស់ខ្លួន នាពេលនេះតែម្ដង ។

មន្ដ្រីពោរពេញដោយបទពិសោធន៍ជាមួយបាល់ទាត់ហ្វូតសាលរូបនេះ បានបញ្ជាក់ថា៖ «គោលបំណងសំខាន់ យើងចាប់ផ្ដើមធ្វើនេះ គឺយើងធ្វើការជ្រើសរើសប្អូនៗតាមសាលាវិទ្យាល័យទាំង ២០ក្នុងរាជធានីភ្នំពេញ ឲ្យគាត់មានឱកាសចុះឈ្មោះហ្វឹកហាត់បាល់ទាត់ក្នុងសាលជាមួយក្រុមទាំង ១០ ដែលជាសមាជិកលីគកំពូលក្នុងសាលកម្ពុជា ដើម្បីអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករអាជីព ហើយអាចក្លាយជាសមាជិកក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាល ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាម្ចាស់ផ្ទះផងដែរ» ។ ខាងក្រោមនេះ គឺជាកាលវិភាគហ្វឹកហាត់ នឹងផ្សព្វផ្សាយកីឡាហ្វូតសាលសម្រាប់វិទ្យាល័យទាំង ២០ខាងលើ៖

 

 

អត្ថបទ៖ បុត្រា

មតិយោបល់