រវល់ World Cup កុំភ្លេចលីគកំពូលកម្ពុជាចុងសប្ដាហ៍នេះ ក៏មានគូល្អមើលមិនអន់ដែរ

នូ មករា June 14, 2018


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា នឹងបន្ដការប្រកួតសប្ដាហ៍ទី១០ នាចុងសប្ដាហ៍នេះ ដំណាលគ្នានឹងការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2018 នៅរុស្ស៊ី ខណៈគូប្រកួតសប្ដាហ៍បន្ទាប់កូនពៅ សម្រាប់ការប្រកួតសន្សំពិន្ទុជើងទី១ នេះ ក៏សុទ្ធតែជាគូជក់ចិត្តផងដែរ ដោយមាន ៦ប្រកួតត្រូវជួបតតាំងគ្នាលើទីលានក្នុងក្រុង និងជាយក្រុងភ្នំពេញទាំងអស់ ។

ប៉ុន្ដែគូប្រកួតគួរឲ្យចាប់អារម្មណ៍ជាងគេ គឺជំនួបរវាងក្រុមវិសាខា និងក្រុមការពារតំណែងជើងឯកបឹងកេត ដែលនឹងធ្វើឡើងនៅកីឡដ្ឋានវេស្ទើន នារសៀលថ្ងៃអាទិត្យ ។ ជុំវិញការប្រកួតគូឯកប្រចាំសប្ដាហ៍នេះ ថ្នាក់ដឹកនាំក្រុមទាំងពីរ សុទ្ធតែបង្ហាញនូវការប្រុងប្រយ័ត្នរៀងៗខ្លួន ព្រោះនេះគឺជាលើកដំបូង ដែលក្រុមទាំងពីរ បានជួបគ្នាក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ពិសេសគឺគ្រូបង្វឹកក្រុមបឹងកេត ដែលបានកោតសរសើរ ចំពោះក្រុមកំពុងឡើងជើងវិសាខា ទោះបីពួកគេទើបឡើងមកពីលីគទី២ ក៏ដោយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់