កីឡាករ Kylian Mbappe ខ្សែប្រយុទ្ធឆ្នើមរបស់បារាំងរងរបួសក្នុងពេលហ្វឹកហាត់

រីតា June 13, 2018


អន្តរជាតិ៖ ខ្សែប្រយុទ្ធឆ្នើមរបស់បារាំងដែលបានជាប់ឈ្មោះក្នុងបញ្ជីជម្រើសជាតិលេងព្រឹត្តិការណ៍ FIFA Wolrd Cup នៅប្រទេសរុស្សីគឺកីឡាករ Kylian Mbappe មានបញ្ហារបួសកជើងកាលពីម្សិលមិញនេះ ។ ការរងរបួសកជើងក្នុងអំឡុងពេលហ្វឹកហាត់របស់កីឡាករវ័យក្មេងរូបនេះធ្វើឲ្យប្រជាជនបារាំងក៏ដូចជាមិត្តរួមក្រុមមានការបារម្មណ៍ជាខ្លាំង ព្រោះថានៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោកនឹងចាប់ផ្តើមហើយ ។

ប៉ុន្តែភ្លាមៗនោះកីឡាករវ័យ ១៩ឆ្នាំរូបនេះបានបង្ហោះសារលើទំព័រ Twitter របស់ខ្លួនទៅកាន់កីឡាករ Adil Rami ដែលជាមិត្តរួមក្រុមរបស់ខ្លួនថា៖ «ខ្ញុំមិនអីទេ វាគ្រាន់តែជាការប៉ះទង្គិចគ្នាប៉ុណ្ណោះ ប៉ុន្តែវាមិនបានធ្វើឲ្យខ្ញុំមានបញ្ហាអ្វីនោះទេ ហើយខ្ញុំសូមអរគុណចំពោះសាររបស់អ្នកដែរ» ។

តាមរយៈសារដែលគេបានបង្ហោះនេះដែរមានន័យថា កីឡាកររបស់ក្រុម Paris Saint-Germain រូបនេះមិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ ពោលគឺគេអាចចូលរួមជាមួយក្រុមបារាំងក្នុងព្រឹត្តិការណ៍ FIFA Wolrd Cup នៅពេលដ៏ខ្លីខាងមុខនេះបាន ៕

អត្ថបទដោយ៖ រីតា

មតិយោបល់