តើចាន់ វឌ្ឍនាកា អាចក្លាយជាកីឡាករខ្មែរទីមួយដែលលេងក្នុងលីគកំពូលសិង្ហបុរីដែរឬទេ?

រីតា June 11, 2018


ភ្នំពេញ៖ កីឡាករឆ្នើមរបស់ជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា និងកីឡាករ Saka Cernak ជនជាតិ អូស្រ្តាលី កំពុងស្ថិតក្នុងការសម្រេចចិត្តរបស់ក្លឹបបាល់ទាត់ Home United FC របស់ប្រទេសសិង្ហបុរី ។ នេះបើតាមការប្រកាសលើបណ្តាញទំព័រ Instagram របស់ក្លឹបបាល់ទាត់ Home United FC ដោយបានចោទសួរថា តើរវាងកីឡាករទាំងពីរអ្នកគាំទ្រនឹងជ្រើសរើសយកនរណាម្នាក់ជាផ្លូវការ?  ហើយក្នុងបណ្តាញសង្គមដដែលបានបន្តទៀតថា តើចាន់ វឌ្ឍនាកា អាចក្លាយជាកីឡាករខ្មែរទីមួយដែលលេងក្នុងលីគកំពូលសិង្ហបុរីដែរឬទេ?

 

បើតាមការធ្លាប់ឲ្យដឹងរបស់កីឡាករដើមកំណើតមកពីខេត្តកំពត CV11 បានបញ្ជាក់ថា ខ្លួនបាននឹងកំពុងចរចាជាមួយក្លឹបបរទេស ហើយខិតជិតដល់តំណាក់កាលព្រមព្រៀងហើយ ប៉ុន្ដែមិនទាន់បង្ហើបពីឈ្មោះក្លឹប ឬប្រទេស ដែលខ្លួនត្រូវបន្ដអាជីពក្រៅស្រុកនោះទេ ។ តែអ្វីដែលច្បាស់នោះ គឺ ចាន់ វឌ្ឍនាកា បានសង្កត់ធ្ងន់ថា សម្រាប់ជើងទី២ ក្នុងឆ្នាំ២០១៨ ខ្លួននឹងបន្ដលេងក្រៅស្រុក មិនទាន់វិលត្រឡប់មកចូលរួមជាមួយក្លឹប នៃលីគកំពូលកម្ពុជានោះទេ ៕

អត្ថបទដោយ៖ រីតា

មតិយោបល់