ដំរីសឹកថៃ ណាត់ហុងកុងកម្តៅសាច់ដុំ ក្រោយចាញ់ជម្រើសជាតិចិនកាលពីដើមខែ

នូ មករា June 8, 2018


ថៃ៖ យោងតាមការប្រកាសជាផ្លូវការរបស់សមាគមបាល់ទាត់ថៃ បានឱ្យដឹងថា ក្រុមខ្លាំងប្រចាំដែនដីអាសុីអាគ្នេយ៍មួួយនេះនឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិកម្តៅសាច់ដុំជាមួយក្រុមហុុងកុង នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ ដែលជាផ្នែកមួយនៃការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ AFF Suzuki Cup 2018 ដែលនឹងចាប់ផ្តើមប្រព្រឹឹត្តទៅនាអំឡុងខែវិច្ឆិកា ខាងមុខនោះ ។

លោក Milovan Rajevac គ្រូបង្វឹកក្រុមដំរីសឹកថៃបានឲ្យដឹងថា ការប្រកួតនេះនឹងធ្វើឡើងនៅលើទឹកដីហុងកុងដើម្បីឱ្យកីឡាករទាំងអស់ទទួលបានបទពិសោធន៍ថ្មីៗ ក៏ដូចជាស្មារតីកាន់តែរឹងមាំក្នុងការប្រកួតក្រៅដីដើម្បីជាប្រយោជន៍ដល់ការប្រកួតផ្លូវការនានា ។ លោកបានបន្ថែមថា ជម្រើសជាតិថៃត្រូវតែពង្រឹងខ្លួនថែមទៀត ដើម្បីឈានទៅការពារតំណែងជើងឯកក្នុងការប្រកួតពាន AFF Suzuki Cup 2018 ដ៏ធំប្រចាំតំបន់អាស៊ាននេះ ដូច្នេះ កាប្រកួតមិត្តភាពជាមួយបណ្តាក្រុមខ្លាំងៗដែលមានគុណភាពល្អគឺជាកត្តាដ៏សំខាន់មួយ ។

សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ក្រុមជម្រើសជាតិថៃកំពុងឈរនៅលំដាប់លេខ១៤២ កម្រិតពិភពលោក និងនៅលេខ២៨ ក្នុងតំបន់អាសុី ខណៈដែលក្រុមហុងកុងស្ថិតនៅលេខទី១២២ កម្រិតពិភពលោក និងលេខទី២៣ ក្នុងទ្វីបអាសុី ។ គួររំលឹកដែរថា ក្រុមដំរីសឹកថៃ ក៏ទើបតែរងបរាជ័យក្នុងលទ្ធផល ២-០ នាជំនួបមិត្តភាពជាមួយក្រុមជម្រើសជាតិចិន កាលពីថ្ងៃទី២ ខែមិថុនា កន្លងទោថ្មីនេះ ខណៈដែលការប្រកួតនេះត្រូវបានកំណត់ថា ជាផ្នែកមួយដើម្បីសម្រួចគោលដៅការពារតំណែងជើងឯក​ AFF Suzuki Cup តែម្តង


អត្ថបទ៖ មករា

មតិយោបល់