គួរឱ្យសរសើរ! កីឡាករបាល់ទាត់វ័យក្មេង ២រូបរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌នៅបាត់ដំបង

នូ មករា June 8, 2018


ភ្នំពេញ៖ យោងតាមការផ្សព្វផ្សាយរបស់ មូលនិធិក្រុមមិត្តល្អ បានឱ្យដឹងថា កីឡាករវ័យក្មេង ២រូបដែលកំពុងលេងនៅលីគកំពូលកម្ពុជាគឺខ្សែការពារ សឿត បារាំង​ របស់ក្រុមភ្នំពេញក្រោន និងកីឡាករ ជា វណ្ណាសាក់ របស់ក្រុមវិសាខា ។

យោងតាមប្រភពដដែល កីឡាករទាំង ២ បានរួមចំណែកតាមរយៈការបរិច្ចាគថវិកាផ្ទាល់ខ្លួនមួយចំនួនដើម្បីជួយក្មេងៗនៅទីជនបទក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដើម្បីអាចឱ្យពួកគេទទួលបានសៀវភៅសិក្សាឆ្នាំ២០១៨-២០១៩ ខណៈដែលពិធីប្រគល់នឹងធ្វើឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ។​ សម្រាប់បងប្អូនដែលចង់ចូលរួមអាចទំនាក់ទំនងបានតាមលេខទូរសព្ទ៖ 086/077/067 68 15 51

អត្ថបទ៖ មករា

 

មតិយោបល់