FFC ចេញសេចក្តីសម្រេចរបស់ខ្លួនពីករណីប៉ះទង្គិចរវាងស្វាយរៀង និង ទ័ព

នូ មករា June 7, 2018


ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាទើបតែបានផ្សព្វផ្សាយអំពីសេចក្តីសម្រេចរបស់ខ្លួនពាក់ព័ន្ធទៅនឹងករណីប៉ះទង្គិចគ្នារវាងក្រុមក្រសួងការពារជាតិ និងក្រុមព្រះខ័នរាជស្វាយរៀង កាលពីថ្ងៃអាទិត្យ ទី៣ ខែមិថុនា ឆ្នាំ២០១៨ កន្លងមក​​ ។ ​​នៅក្នុងសេចក្តីសម្រេចនេះគណៈកម្មការវិន័យបានដាក់ទណ្ឌកម្មលើកីឡាកររបស់ស្វាយរៀងដូចខាងក្រោម៖ កីឡាករ នុប តុលា ព្យួរ ២ប្រកួតនិងពិន័យជាប្រាក់ ៥០មុឺនរៀល, សឿយ វិសាល ព្យួរ ៤ប្រកួតនិងពិន័យ ៥០មុឺនរៀល ចំណែកឯ ហ៊ុយ ផល្លីន, អោម ឧត្តម, សុក សំណាង, អាំ សុវណ្ណរ៉ាត់, សារ៉េត គ្រីយ៉ា ព្រមទាំងមន្ត្រីក្លឹប សួន ធួន ត្រូវព្យួរចំនួន ៣ខែ និងពិន័យ ៥០មុឺនរៀល ។​ ជាមួយគ្នានេះ ក្លឹបព្រះខ័នរាជស្វាយរៀង ក៏ត្រូវបានពិន័យមិនឱ្យមានទស្សនិកជនចូលមើលចំនួន ១ប្រកួត រួមទាំងប្រាក់ ២លានរៀលផងដែរ ពីបទធ្វេសប្រហែសធ្ងន់ធ្ងរ ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ។

ជាមួយគ្នានេះ ចំពោះក្លឹបក្រសួងការពារជាតិវិញ ក៏រងទណ្ឌកម្មដែរដោយកីឡាករ Yudai Ogawa ព្យួរ ១ប្រកួត រីឯកីឡាករកូរ៉េខាងត្បូង Song Chihoon ដែលត្រូវបានក្រុមទ័ពសម្រេចផ្តាច់កិច្ចសន្យាទៅហើយនោះក៏ត្រូវរងពិន័យ ២ប្រកួត ស្របពេលដែលមន្ត្រីក្លឹប ឡេង ណារិន ព្យួរចំនួន​ ៣ខែ និងពិន័យ ៥០មុឺនរៀល ចំណែលលោក ភា សុភក្ត្រា ទទួលបានលិខិតព្រមានលើកចុងក្រោយ បន្ទាប់ពីបានបំពានសេចក្តីសម្រេចរបស់គណៈកម្មការវិន័យរួចមក ៕

អត្ថបទ៖

មតិយោបល់