មកមើលកីឡាករក្មេងជាងគេទាំង ៥រូបក្នុងព្រឹត្តិការណ៍ FIFA World Cup

រីតា June 5, 2018


អន្តរជាតិ៖ មិនដល់រយៈពេល២សប្តាហ៍ទៀតនោះទេ ព្រឹត្តិការណ៍ពានរង្វាន់ FIFA World Cup នឹងចាប់ផ្តើមជាផ្លួវការហើយ! ជាមួយគ្នានេះដែរប្រទេសចំនួន ៣២បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ព្រឹត្តិការណ៍ដ៏ធំសម្បើមមួយនេះដែលនឹងប្រារព្ធឡើងនៅប្រទេសរុស្សី ។ ចំពោះកីឡាករដែលក្មេងជាងគេទាំង៥រូបនឹងត្រៀមបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នេះរួមមាន៖

៥. កីឡាករ Trent Alexander-Arnold ជម្រើសជាតិអង់គ្លេសលេងនៅក្រុម Liverpool កើតនៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៩៨

៤. កីឡាករ Francis Uzoho ជម្រើសជាតិនីហ្សេរីយ៉ា លេខនៅក្រុម Deportivo La Coruña កើតនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៩៨

៣. កីឡាករ Achraf Hakimi ជម្រើសជាតិម៉ារ៉ុក លេងនៅក្រុម Real Madrid B កើតនៅនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៩៨

២. កីឡាករ Kylian Mbappé ជម្រើសជាតិបារាំង លេងនៅក្រុម Paris Saint-Germain កើតនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៨

១. កីឡាករ Daniel Arzani ជម្រើសជាតិអូស្ត្រាលី លេងនៅក្រុម Melbourne City កើតនៅថ្ងៃទី៤ ខែមករា ឆ្នាំ១៩៩៩

 

អត្ថបទ៖ រីតា

មតិយោបល់