Manuel Neuer ត្រលប់មកចូលរួមជាមួយអាល្លឺម៉ង់ដ៏ ក្នុងព្រឹត្តិការណ៍ FIFA World Cup

រីតា June 5, 2018


អន្តរជាតិ៖ បន្ទាប់ពីមានបញ្ហាបាក់ឆ្អឹងជើងខាងឆ្វេងបានបណ្តាលឱ្យអ្នកចាំទីអាល្លឺម៉ង់ដ៏ Manuel Neuer ខកខានប្រកួតស្ទើរតែពេញមួយរដូវកាលជាមួយក្រុម Bayern Munich ។ ក្រោយពីសម្រាកព្យាបាលរបួសជិតមួយឆ្នាំរួចមក នាពេលនេះកីឡាករវ័យ ៣១ឆ្នាំរូបនេះបានបង្ហាញខ្លួនសារជាថ្មីម្តងទៀតក្នុងការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិអូទ្រីស ។ នេះក៏ជាការបង្ហាញខ្លួនលើកទីមួយហើយបន្ទាប់ពីអ្នកចាំទីដៃស្អិតរូបនេះមានរបួសជើងខាងឆ្វេងក្នុងអំឡុងពេលហ្វឹកហាត់នាខែកញ្ញា ឆ្នាំ២០១៧កន្លងមក ។

បើទោះបីជាការបង្ហាញខ្លួនរបស់កីឡាកររូបនេះក្នុងជំនួបមិត្តភាពកាលពីថ្ងៃសៅរ៍មិនបានជួយក្រុមអាល្លឺម៉ង់ឈ្នះក៏ពិតមែន ប៉ុន្តែវាគឺជាការត្រៀមខ្លួនមួយរបស់គេសម្រាប់ការប្រកួតក្នុងពានរង្វាន់ FIFA World Cup នៅប្រទេសរុស្សីនាពេលដ៏ឆាប់ខាងមុខ ។ សូមបញ្ជាក់ផងដែរថា ក្រុងឥន្ទ្រីដែកអាល្លឺម៉ង់ដ៏ទើបតែប្រកួតចាញ់ក្រុមអូទ្រីសក្នុងលទ្ធផល ២-១ កាលពីថ្ងៃសោរ៍សប្តាហ៍មុន ៕​

អត្ថបទ៖ រីតា

មតិយោបល់