អស្ចារ្យមែន! អាវជម្រើសជាតិនីហ្សេរីយ៉ាថ្មីលក់អស់គ្មានសល់ក្នុងពេលតែប៉ុន្មាននាទីប៉ុណ្ណោះ!

អេលីត June 3, 2018


អន្តរជាតិ៖ យោងតាមប្រភពសារព័ត៌មាន Independent  របស់ចក្រភពអង់គ្លេសបានចុះផ្សាយក្តៅៗថា អាវបាល់ទាត់ក្រុមជម្រើសជាតិ នីហ្សេរីយ៉ាសម្រាប់ការប្រកួត FIFA World Cup 2018 បានលក់អស់ភ្លាមៗត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះក្នុងពេលដាក់លក់ជាផ្លូវកាលពីព្រឹកថ្ងៃសុក្រកន្លងមក ខណៈដែលក្រុមអ្នកគាំទ្របានឈរតម្រង់ជួរជាច្រើនរយជួរដើម្បីរង់ចាំទិញអាវនៅខាងក្រៅហាងលក់សំលៀកបំពាក់ NikeTown ក្នុងទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស ។។ បើយើងក្រឡេកទៅមើលអាវជម្រើសជាតិទាំង៣២ក្រុម យើងឃើញថា អាវជម្រើសជាតិនីហ្សេរីយ៉ាមានភាពទាក់ទាញយ៉ាងខ្លាំងមិនចាញ់អាវក្រុមជម្រើសជាតិដទៃទៀតនោះទេ។

ជាងនេះទៅទៀត ក្រុមហ៊ុនផ្គត់ផ្គង់សំភារៈកីឡា Nike បានឱ្យដឹងថាពួកគេក៏បានទទួលការបញ្ជាទិញ ឬកុម្ម៉ង់អាវជម្រើសជាតិនីហ្សេរីយ៉ានេះរហូតទៅដល់ ៣លានសម្រាប់ផងដែរមុនការដាក់លក់ជាផ្លូវការ ដែលនេះគឺពិតជារឿងគួរឱ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្ររបស់ជម្រើសជាតិនីហ្សេរីយ៉ា។ សូមបញ្ជាក់ថា ពេលនេះសូម្បីតែនៅក្នុងគេហទ័ពរ Nike ផ្ទាល់ក៏បានប្រកាសឱ្យដឹងថា អាវយឺតដែលមានតម្លៃ 64.95 ផោន ឬប្រហែលជា 86.69 ដុល្លារនេះបានអស់ពីស្តុកទៅហើយ ៕

 

 

អត្ថបទ៖ អេលីត

ប្រភព៖ Independent

មតិយោបល់