លីគកំពូលកម្ពុជា៖ ណាហ្គា ស្គាល់បរាជ័យលើកដំបូង ក្រោយចាញ់វិសាខា ៣-០

នូ មករា June 2, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ណាហ្គាវើល បានស្គាល់ពាក្យចាញ់ក្នុងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៨ នេះហើយ ក្រោយរងបរាជ័យក្រោមថ្វីជើងក្រុមចំណូលថ្មីវិសាខា ៣-០ ក្នុងជំនួបសប្ដាហ៍ទី៨ មុននេះបន្ដិច នៅកីឡដ្ឋានស្តាតចាស់ ។ គ្រាប់បាល់ជ័យជម្នះរបស់វិសាខា គឺធ្វើសម្រេចដោយខ្សែការពារកីឡាករ រស់ សំអឿន ២គ្រាប់ និងសិស្សប្អូនកីឡាករ សាន គឹមហេង ។

ការបរាជ័យចាស់ដៃលើកដំបូងនេះ បានធ្វើឲ្យក្រុមលោក មាស ចាន់ របួសកៅអីកំពូលតារាង ធ្លាក់មកឈរលេខរៀងទី២ ដោយរក្សា ១៩ពិន្ទុជាមួយ ៨ប្រកួតឈ្នះ៦ ស្មើ១ និងចាញ់ ១ គ្រាដែលក្រុមការពារតំណែងជើងឯកបឹងកេត ទទួលបានឱកាសឡើងឈរកំពូលតារាង ដោយមាន ២០ពិន្ទុ បន្ទាប់ពីយកឈ្នះអង្គរថាយហ្គឺរ ៤-០ កាលពីល្ងាចមិញ ។ ចំណែកការបន្ថែម ៣ពិន្ទុរបស់វិសាខា នៅតែបន្ដឈរលេខរៀងទី៣ ដដែល ក្រោយឆ្លងកាត់ ៨ប្រកួតឈ្នះ៥ ស្មើ១ និងចាញ់ ២ រកបាន ១៦ពិន្ទុ ៕

អត្ថបទ៖ បុត្រា

មតិយោបល់