ខ្សែប្រយុទ្ធ ៤ រូបរបស់អាហ្សង់ទីនសុទ្ធតែខ្លាំង និងធ្លាប់ជួយក្រុមរបស់ខ្លួនលើកពាន!

រីតា June 3, 2018


អន្តរជាតិ៖ ក្រុមអាហ្សង់ទីនគឺជាក្រុមដ៏ខ្លាំងមួយក្នុងព្រឹត្តិការណ៍ FIFA World Cup ដែលនឹងចាប់ផ្តើមនៅប្រទេសរុស្សីនៅពេលដ៏ខ្លីខាងមុខនេះ ។ សម្រាប់កីឡាករទាំង ២៣រូបរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន ក៏ត្រូវបានលោក Jorge Sampaoli ដែលជាគ្រូបង្គោលធ្វើការជ្រើសរើសរួចរាល់ហើយដែរ ។

ខាងក្រោមនេះគឺជាសមាសភាពខ្សែប្រយុទ្ធទាំងបួនរូបដែលគ្រូបង្វឹករូបនេះធ្វើការជ្រើសរើស ដោយក្នុងនោះរួមមាន៖ កីឡាករឆ្នើម Lionel Messi លេងឲ្យក្រុម Barcelona ជាក្រុមជើងឯករបស់លីគអេស្ប៉ាញ Laliga, កីឡាករ Sergio Agüero លេងឲ្យក្រុម Manchester City ជាក្រុមជើងឯករបស់លីគអង់គ្លេស Premier League, កីឡាករ Gonzalo Higuaín និង កីឡាករ Paulo Dybala លេងឲ្យក្រុម Juventus ជាក្រុមជើងឯករបស់លីគអុីតាលី Italy serie A ។

កីឡាករ Lionel Messi

កីឡាករ Sergio Agüero

កីឡាករ Gonzalo Higuaín

កីឡាករ Paulo Dybala

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺខ្សែប្រយុទ្ធទាំងបួនរូបនេះសុទ្ធតែជាកីឡាករដែលជួយឲ្យក្រុមរបស់ខ្លួនទទួលបានពានរង្វាន់នៅតាមលីគកំពូលនៃប្រទេសដែលខ្លួនបានលេង ៕

អត្ថបទ៖ រីតា

មតិយោបល់