លីគកំពូលកម្ពុជា៖ បឹងកេត បន្តឈ្នះ ខណៈម្ចាស់ផ្ទះអាសុីអឺរ៉ុប ស្មើ ប៉ូលិស

នូ មករា June 2, 2018


ភ្នំពេញ៖ គិតត្រឹមពេលនេះគេបានដឹងលទ្ធផលនៃ ២គូដំបូងគេក្នុងសប្តាហ៍ទី៨ នៃលីគកំពូលកម្ពុជាហើយ បន្ទាប់ពីក្រុមទាំង ៤បានបញ្ចប់ការប្រកួតមុននេះ ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺក្រុមខ្លាំងបឹងកេតនៅតែបន្តយកឈ្នះលើគូប្រកួតរបស់ខ្លួនបានដោយជោគជ័យដោយកំពុងកាន់ ២០ពិន្ទុនៅក្នុងដៃ ក្រោយពីបានលត់ក្រុមអង្គរថាយហ្គឺក្នុងលទ្ធផល ៤-០ រួចមក ។ គ្រាប់បាល់ទាំង ៤នេះរកបានដោយកីឡាករ Maycon ២គ្រាប់តែម្នាក់ឯង ខណៈដែលកីឡាករ Gbanga និង Omogba រកបានម្នាក់ ១គ្រាប់ដែរ ។

ដោយឡែកនៅឯកីឡដ្ឋាន AEU Sports Park ឯណោះវិញ ក្រុមម្ចាស់ផ្ទះអាសុីអឺរ៉ុប បានត្រឹមស្មើជាមួយក្រុមភ្ញៀវគឺអគ្គស្នងការដ្ឋាននគរបាលជាតិ បន្ទាប់ពីកីឡាករ Privat រកបាន ១គ្រាប់មុននៅដើមវគ្គទី២ ប៉ុន្តែត្រូវបានកីឡាករ នួន បូរី តាមស្មើវិញនៅនាទី៦១ ហើយលទ្ធផលនេះបានបន្តរហូតដល់បញ្ចប់ការប្រកួតតែម្ត​ង ៕

អត្ថបទ៖ មករា

មតិយោបល់