Zinedine Zidane សម្រេចចាកចេញពី Real Madrid ប្រកបដោយភាពភ្ញាក់ផ្អើល!

នូ មករា May 31, 2018


អេស្ប៉ាញ៖ លោក Zinedine Zidane អ្នកចាត់ការទូទៅក្លឹប Real Madrid បានប្រកាសពីការលាលែងពីតំណែងរបស់ខ្លួនដោយនឹងចាកចេញពីក្លឹបដែលទើបឈ្នះជើងឯក UEFA Champion​ League មួយនេះដោយបន្សល់ទុកនូវភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកគាំទ្រ ក៏ដូចជាមជ្ឈដ្ឋានអ្នកនិយមកីឡាបាល់ទាត់ ។ នៅក្នុងសន្និសីទសារព័ត៌មានក្នុងថ្ងៃទី៣១ ខែឧសភានេះ អតីតកីឡាករល្បីល្បាញរបស់បារាំងរូបនេះបានលើកឡើងយ៉ាងខ្លីថា៖ «វាជាពេលដែលខ្ញុំគួរតែចាកចេញ! កីឡាករទាំងអស់ត្រូវការអ្វីដែលថ្មី ជាពិសេសវិធីសាស្ត្រថ្មីៗតែម្តង!»​

បើតាមប្រភពនានា ការចាកចញនេះអាចមកពីរូបលោកមិនពេញចិត្តចំពោះលទ្ធផលរបស់ក្រុម Real Madrid ដែលបានឈរត្រឹមចំណាត់ថ្នាក់លេខ៣ នៃលីគ La Liga បើទោះបីជាលោកបានជួយឱ្យក្លឹបបានទទួលជោគជ័យប្រកបដោយផ្លែផ្កាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយចុះ ៕

អត្ថបទ៖ មករា

មតិយោបល់