នេះណែ! កាលវិភាគប្រកួតវគ្គជម្រុះពូលនៃព្រឹត្តិការណ៍ FIFA World Cup 2018

នូ មករា May 31, 2018


រុស្សុី៖ នៅសល់រយៈពេលត្រឹមតែជាង ១០ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បាល់ទាត់ដ៏ធំសម្បើម FIFA World Cup នឹងត្រូវចាប់ផ្តើមនៅប្រទេសរុស្សីហើយ យើងសង្កេតឃើញថាក្រុមទាំង ៣២ក៏មានការរៀបចំខ្លួនរួចរាល់ហើយដែរ ។ ចំណែកឯ ពិធីបើកជាផ្លូវការនឹងប្រារព្ធធ្វើនៅពហុកីឡដ្ឋាន Luzhniki មានមូលដ្ឋាននៅរដ្ឋធានីម៉ូស្គូ ប្រទេសរុស្សី ខណៈដែលក្រុមម្ចាស់ផ្ទះរុស្សុី នឹងត្រូវបើកឆាកដោយជួបក្រុមអារ៉ាប៊ីសាអ៊ូឌីត នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួត FIFA World Cup លើកទី២១ នេះមាន ៣២ក្រុមចូលរួម និងត្រូវបែកចែងជា​ ៨ពូល ។ សម្រាប់ការប្រកួតវគ្គជម្រុះពូលនឹងដំណើរការទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨  ៕

អត្ថបទ៖ មករា

មតិយោបល់