រដូវកាលថ្មីនៃ CamED Women’s Futsal Tournament 2015

គឹមហុក April 4, 2015


វិស័យកីឡាបាល់ទាត់នៅកម្ពុជាកំពុងតែមានភាពពេញនិយមពីសំណាក់មជ្ឈដ្ឋានទូទៅជាពិសេសគឺក្នុងចំណោមយុវជនតែម្តង។ ដូច្នេះហើយទើបនៅតាមបណ្តាទីលានបាល់ទាត់ហ៊្វូតសាលនានានៅរាជធានីភ្នំពេញ ភាគច្រើនមានសុទ្ធសឹងតែបុរសជាអ្នកលេងបាល់ទាត់យ៉ាងវក់វី។ ក៏ប៉ុន្តែត្បិតថាកីឡាបាល់ទាត់​នេះជាប្រភេទ កីឡាមួយដែលទាមទារឱ្យប្រើប្រាស់កម្លាំងខ្លាំង និងតស៊ូក្នុងការប្រកួតក៏ពិតមែនប៉ុន្តែវាក៏មិនប្រកាន់ភេទសម្រាប់អ្នកលេងនោះឡើយ ពោលគឺមិនថាបុរស ឬស្រ្តីនោះទេសុទ្ធតែអាចលេងបានទាំងអស់។

CamED Women’s Futsal Tournament 2015

ជាក់ស្តែងដើម្បីចូលរួមលើកតម្កើងការចូលរួមរបស់ស្រ្តីក្នុងការលេងកីឡា វិទ្យាស្ថាន CamED បានបង្កើតនូវពាន​រង្វាន់​បាល់ទាត់​ហ៊្វូតសាល​​សម្រាប់​ស្រ្តី​​ដែល​មាន​កីឡា​ការិនី​ជាច្រើនចូលរួមដើម្បី​ស្វែងរកក្រុមខ្លាំង ធ្វើជា​ជើង​ឯក​ខេមអេដឆ្នាំ​២០១៥ (CamED Women’s Futsal Tourment 2015) នេះ។ ការប្រកួតពានរង្វាន់នេះបាន​ចាប់​ដំណើរ​ការ​​​រដូវកាល​ថ្មី​របស់​ខ្លួន​នៅលើ​ទីលាន​ស្មៅ​សិប្បនិម្មិត KB កាលពីថ្ងៃទី ០១ ខែមីនាកន្លងទៅ។ យុទ្ធនាការដណ្តើមពាន​រង្វាន់​បាល់ទាត់​ហ៊្វូតសាល​​សម្រាប់​ស្រ្តីនេះមានការចូលរួមពីសំណាក់កីឡាការិនីជាច្រើនរូបដែលបានចូលរួមចងក្រងគ្នាជាក្រុម​​សរុបមានចំនួន​ ១៨ ក្រុម ពោលគឺអ្នកចូលរួមមានការកើនឡើង ច្រើនជាងឆ្នាំមុនជាហេតុធ្វើឱ្យចំនួនក្រុមកើន​​ច្រើន​ជាង​ឆ្នាំ​មុន​ដល់​ទៅ ៩ ​ក្រុមផងដែរខណៈកាលពីឆ្នាំមុនមានក្រុមចូលរួមត្រឹមតែ ៩ ក្រុមប៉ុណ្ណោះ។ សូមបញ្ជាក់ថាការប្រកួតនេះត្រូវ​ចែក​ជា​ ​ពូលដោយក្នុង​ពូល​នីមួយៗ​ត្រូវ​ធ្វើការ​ប្រកួត​ជម្រុះ​យក ​២​ ក្រុម​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្តរហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រតែម្តង។ សូមបញ្ជាក់ផងដែរថាក្រុម​ទាំង​ ១៨ ​នោះក៏​មាន​ក្រុម​បាល់ទាត់​នារី​មកពី​អង្គការ​ដើម្បី​ភាពញញឹម​នៃ​កុមារ (PSE) ​​​ចូលរួមដែរ​ រីឯ ​១៧ ​ក្រុម​ផ្សេងទៀតគឺជា​សិស្ស​និស្សិត​នៃ​វិទ្យាស្ថាន​ខេមអេដ​ទាំងអស់ដោយ​មាន​ទាំង​ក្រុម​ចាស់ និងទាំង​ក្រុម​ទើបតែ​បង្កើត​ថ្មី។ ដោយឡែកការ​ប្រកួត​នេះត្រូវបាន​​ធ្វើ​ឡើង​នៅ​រៀងរាល់​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ប៉ុណ្ណោះដើម្បីជៀសវាង​ប៉ះពាល់​ដល់​ការសិក្សា​របស់​​អ្នក​ចូលរួមថែម​ទាំង​បើក​ឱ្យ​ចូល​ទស្សនា​ដោយ​សេរីថែមទៀតផង។

CamED Women’s Futsal Tournament 2015

នាយក​វិទ្យាស្ថាន​ខេមអេដ លោក Casey Barnett បានមាន​មតិពាក់ព័ន្ធនឹងការបង្កើតឱ្យមាន​ពាន​រង្វាន់​នេះ​ថា៖ ​«ការ​ប្រកួត​នេះ​ធ្វើឡើងដើម្បី​ជាការផ្តល់​ឱកាស​ឲ្យ​ស្រ្តី​បាន​ចូលរួម​លេង​កីឡា​ដូច​បុរស​ដែរ​ហើយ​ការ​លេង​កីឡាវា​មិនមែន​តែ​ដើម្បី​ជា​ការ​សប្បាយទទួល​បាន​នូវ​សុខភាព​ មិត្តភាព ​នោះ​ទេ​ ប៉ុន្តែ​​វា​ជា​មេរៀន​មួយ​ដែល​បង្រៀន​ឲ្យ​និស្សិត​ទាំងអស់​ចេះ​ធ្វើការ​ជា​ក្រុម ចេះ​ផ្ដល់​គំនិត​ល្អៗ​ឲ្យ​គ្នា​ ចេះ​ស្វែងរក​នូវ​ដំណោះស្រាយ​ និង​សហការ​គ្នាដើម្បី​​ទទួល​បាន​ជោគជ័យ»។

ប្អូនប្រុស យ៉ុង ជាអ្នកដឹកនាំក្រុម Cam-Queen បានមានបញ្ចេញមតិផងដែរថា៖ «ការចូលរួមក្នុងឆ្នាំនេះគឺជាលើកទី១ របស់ក្រុមខ្ញុំ ហើយសមាជិកគ្រប់ៗគ្នាមានការពេញចិត្តចំពោះការប្រកួតនេះព្រោះថាវាបានបង្ហាញឱ្យឃើញពីការសាមគ្គីគ្នាជាក្រុមថែមទាំងបានបង្កើតនូវភាពសប្បាយរីករាយដោយមានការសហការលេងជាមួយគ្នា ដែលកត្តានេះនាំឱ្យមិត្តភាពរបស់ពួកយើងកាន់តែល្អមួយកម្រិតទៀត»៕

 

អត្ថបទ៖ បារាំង

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត