ផ្លូវការ! ឃួន ឡាបូរ៉ាវី ចូលរួមជាមួយក្លឹបលីគទី៣ របស់ថៃ!

នូ មករា May 30, 2018


ភ្នំពេញ៖ យោងតាមការផ្សព្វផ្សាយរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានឱ្យដឹងនៅមុននេះថា កីឡាករជើងចាស់ និងជាប្រធានក្រុមបឹងកេត ឃួន ឡាបូរ៉ាវី បានបានឈានដល់ការព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនដើម្បីចូលរួមជាមួយក្លិប Surat Thani FC នៅប្រទេសថៃ សម្រាប់ជុំទី២នៃរដូវកាល២០១៨ ហើយ ខណៈដែលសាមុីខ្លួនបានអះអាងថា ក្លិបនៃលីគទី៣ ថៃមួយនេះចង់បានរូបគេខ្លាំង ថែមទាំងធានាថានឹងបានចូលលេងជាជម្រើស ១១នាក់ជាប់លាប់ថែមទៀតផង ។

សូមបញ្ជាក់ថា ឃួនឡាបូរ៉ាវី គឺជាកីឡាករចាស់វស្សាមួយរូបរបស់កម្ពុជាព្រមទាំងធ្លាប់បានទទួលពានរង្វាន់ស្បែកជើងមាសទាំងក្នុងក្របខណ្ឌពានលីគកំពូល និងពានសម្តេចតេជោហ៊ុន សែនពោលគឺនាឆ្នាំ ២០១១, ២០១២, ២០១៤ និងឆ្នាំ២០១៧ ៕

អត្ថបទ៖ មករា

ប្រភព៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC)

មតិយោបល់