វិសាខា ធ្វើសន្និសីទបង្ហាញសមាជិកថ្មីថ្ងៃនេះ ខណៈល្បីអាចមានកីឡាករទើបត្រឡប់ពីម៉ាឡេស៊ី!

នូ មករា May 30, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់វិសាខា នឹងមានរៀបចំធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញវត្តមានសមាជិកថ្មីរបស់ខ្លួន សម្រាប់ត្រៀមការប្រកួតជើងទី២ នៃលីគកំពូលកម្ពុជា នារសៀលថ្ងៃទី៣០ ខែឧសភានេះ ស្របពេលបែកធ្លាយព័ត៌មានចរចាមអារាមថា អាចមានកីឡាករឆ្នើមៗ កម្ពុជា ដែលទើបត្រូវបានក្លឹបលីគកំពូលម៉ាឡេស៊ីផ្ដាច់កុងត្រាកាលពីពេលថ្មីៗ ដូចជា ចាន់ វឌ្ឍនាកា, កែវ សុខផេង និង ប្រាក់ មុន្នីឧត្តម ផងដែរ ។
 
យ៉ាងណាមិញ ព័ត៌មានច្បាស់ការនឹងត្រូវបង្ហាញក្នុងសន្និសីទដ៏គួរឲ្យចាប់អារម្មណ៍ខាងលើ ។ ការរៀបចំសន្និសីទបង្ហាញសមាជិកថ្មីនេះដែរ គឺក្រោយពេលក្រុមវិសាខា បានប្រកួតចាញ់ក្រុមអង្គរស្នងការដ្ឋាននគរបាលជាតិ ដោយលទ្ធផល ៣-១ ក្នុងជំនួបសប្ដាហ៍ទី៧ កាលពីថ្មីៗ ហើយជាបណ្ដោះអាស្ន ក្រុមទើបឡើងមកពីលីគលំដាប់ទី២ នេះ កំពុងឈរលេខរៀងទី៤ និងមាន ១៣ពិន្ទុ ជាមួយលទ្ធផល ៧ប្រកួតឈ្នះ៤ ស្មើ១ និងចាញ់ ២ប្រកួត ៕
អត្ថបទ៖ បុត្រា

មតិយោបល់