មនុស្សរាប់សែននាក់ចុះហត្ថលេខាលើញាត្តិទាមទារឱ្យដាក់ពិន័យ Sergio Ramos

នូ មករា May 29, 2018


អង់គ្លេស៖ មានមនុស្សជាង ៣សែននាក់ហើយដែលបានចុះហត្ថលេខាលើញាត្តិទាមទារឱ្យមានការដាក់ពិន័យលើកីឡាករ Sergio Ramos បន្ទាប់ពីពួកគេយល់ថា ខ្សែការពាររូបនេះបានបង្កកំហុសក្នុងពេលប៉ះទង្គិចជាមួយកីឡាករ Mohamed Salah រហូតបណ្តាលឱ្យសមាជិកក្រុម Liverpool រូបនេះត្រូវរបួសស្មារធ្ងន់ធ្ងរ ថែមទាំងអាចប៉ះពាល់ដល់ការចូលរួមជួយក្រុមជម្រើសជាតិអេហ្សុីបក្នុងការប្រកួត FIFA World Cup ទៀតផង ។
ក្នុងញាត្តិទាមទារនេះមហាជនទាំងជាង ៣សែននាក់បានលើកឡើងដូចៗគ្នាថា Sergio Ramos ត្រូវតែទទួលស្គាល់កំហុសរបស់ខ្លួន ហើយរូបគេស័ក្តិសមនឹងទទួលការពិន័យណាមួយជាដាច់ខាត ។ សូមបញ្ជាក់ដែរថា ក្រោយកើតឡើងហេតុការណ៍នេះ Sergio Ramos បានក្លាយជាសត្រូវទី១ របស់អ្នកគាំទ្រក្លឹប Liverpool ជាពិសេសគឺក្រុមជម្រើសជាតិអេហ្សុីបតែម្តង ៕

អត្ថបទ៖ មករា
ប្រភព៖ Goal

មតិយោបល់