កីឡាជាតិ៖ ប្រភេទកីឡាបាល់ទាត់រកឃើញក្រុមខ្លាំងឡើងទៅវគ្គ ៨ក្រុមចុងក្រោយហើយ

នូ មករា May 28, 2018


ភ្នំពេញ៖ គិតមកត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ គេបានរកឃើញក្រុមខ្លាំងដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រោយសម្រាប់ប្រភេទកីឡាបាល់ទាត់នៅក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២ហើយក្រោយពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរួចមក ។

សូមបញ្ជាក់ថា ក្រុមទាំង ៨មានដូចជា៖ ខេត្តត្បូងឃ្មុំ, កែប, ព្រះសីហនុ, កំពង់ឆ្នាំង, សៀមរាប, ស្វាយរៀង, បន្ទាយមានជ័យ និងកោះកុង ដោយការប្រកួតក្នុងវគ្គ ៨ក្រុមនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ខាងមុខនៅទីលាននៃមជ្ឈមណ្ឌលបាទី ។ ដោយក្នុងនោះដែរ ក្រុមត្បូងឃ្មុំ ត្រូវជួបក្រុមកែប, ខេត្តព្រះសីហនុ ជួប ខេត្តកំពង់ឆ្នាំង, សៀមរាប ប៉ះក្រុម ស្វាយរៀង ចំណែកឯ បន្ទាយមានជ័យ ត្រូវប្រកួតជាមួយក្រុមកោះកុង ។

អត្ថបទ៖ បុត្រា

មតិយោបល់