Heineken រៀបចំស្លាយបញ្ចាំងពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA នៅតំបន់ Pub Street សៀមរាប

នូ មករា May 26, 2018


សៀមរាប៖ ក្រុមហ៊ុនស្រាបៀរ Heineken បានរៀបចំស្លាយជាច្រើនផ្ទាំងនៅក្នុងតំបន់ Pub Street លើទឹកដីខេត្តសៀមរាប ដើម្បីបញ្ចាំងពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA នៅតំបន់ Pub Street សៀមរាប ដែលនឹងប្រព្រឹត្តទៅនាវេលាម៉ោង ១.៤៥នាទីព្រឹក (ម៉ោងនៅកម្ពុជា) ថ្ងៃទី២៧ ខែឧសភា ​ឆ្នាំ២០១៨នេះ ។ នៅក្នុងការផ្សាយបន្តផ្ទាល់នេះដែរក៏មានការអត្ថាធិប្បាយដោយលោក ហ៊ ង៉ែត ដែលពិធីករបាល់ទាត់ដ៏ល្បីល្បាញមួយរូបនៅកម្ពុជា ។

សូមបញ្ជាក់ថា ក្នុងវគ្គផ្តាច់ព្រ័ត្រនេះគឺជាការប្រកួតដ៏ស្វិតស្វាញរវាងក្រុម Real Madrid  និង Liverpool ដើម្បីប្រជែងគ្នាគ្រងតំណែងជើងឯកក្នុងការប្រកួតបាល់ទាត់ដ៏ធំជាងគេនៅទ្វីបអឺរ៉ុប ។ សម្រាប់ប្រវត្តិរបស់ក្រុមទាំងពីរវិញគឺ Real Madrid ធ្លាប់បានលើកពាន ១២ដង ខណៈដែល Liverpool ឈ្នះបាន ៥ដង និងខកខានលើកពានជើងឯកតាំងតែពីឆ្នាំ២០០៦ មកម្ល៉េះ ៕

អត្ថបទ៖ មករា

មតិយោបល់