កីឡាករ Samuel Gbenga Ajayi សប្បាយចិត្តពេលត្រលប់មកប្រទេសថៃវិញ

លី រិទ្ធី December 18, 2015


កីឡាករខ្សែប្រយុទ្ធ Samuel Gbenga Ajayi របស់ក្លឹបបឹងកេតអង្គរទទួលស្គាល់ថាពិតជាសប្បាយចិត្តក្រោយបានត្រលប់ប្រទេសថៃម្តងទៀត។ កីឡាកររូបនេះក៏ត្រៀមនឹងជួបជាមួយមិត្តចាស់របស់ខ្លួនដែលជាខ្សែការពាររបស់ក្លឹប Buriram បច្ចុប្បន្នផងដែរ។

កីឡាករ Samuel Gbenga Ajayi បានប្រាប់ទូរទស្សន៍ថៃពេលមកដល់ព្រលានយន្តហោះថា៖ “ខ្ញុំនឹងអ្នកនៅប្រទេសថៃទាំងអស់គ្នា ហើយខ្ញុំនឹកមិត្តរបស់ខ្ញុំ Ram ដែលជាមិត្តល្អរបស់ខ្ញុំដែលខ្ញុំនឹកបំផុត យើងនិយាយជាមួយគ្នាពេលខ្លះផងដែរ។”

“ក្រុមរបស់ខ្ញុំគឺជាក្រុមមកពីប្រទេសកម្ពុជា ហើយឈ្នះ ៣ ប្រកួតជាប់គ្នា។ យើងនឹងត្រូវជួបជាមួយក្លឹបកំពូលរបស់ថៃ។ យើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាពព្រោះគូរប្រកួតរបស់យើងគឺពិតជាខ្លាំង។ ខ្ញុំមានជំនឿថាក្រុមរបស់ខ្ញុំក៏ល្អផងដែរ។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺជ័យជម្នះ ដូចនេះយើងនឹងប្រឹកលេងឲ្យអស់លទ្ធភាព។”

លោកអ្នកអាចទស្សនាវីដេអូសំដីរបស់កីឡាករ Samuel Gbenga Ajayi បាននៅខាងក្រោម៖ 

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Goals.Com

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត