ថវិការបានពីការប្រកួតមិត្ថភាពរបស់ K-Cement Cambodia All-Stars ជាមួយក្លឹបរបស់កំពូលថៃ នឹងប្រគល់ជូនពេទ្យគន្ធបុប្ផាទាំងអស់

លី រិទ្ធី December 17, 2015


នៅក្នុងខែមករា ឆ្នាំ ២០១៦ ខាងមុខនេះក្លឹបកំពូល ២ របស់ប្រទេសថៃ SCG Muangthong United និង Buriram United​ នឹងមកប្រកួតមិត្តភាពជាមួយក្រុម K-Cement Cambodia All-Stars នៅពហុកីឡដ្ឋានជាតិអូឡាំពិកថ្ងៃទី ១៦ និង ២៣ មករា។ មិត្តភាពយ៉ាល្អរវាងប្រទេសកម្ពុជា និងប្រទេសថៃទាំងនៅលើទីលាន និងក្រៅទីលានគឺជាកត្តាមួយចម្បងដែលជំរុញឲ្យមានការប្រកួតមិត្តភាពខ្នាតអន្តរជាតិដែលនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកនៅខែក្រោយនេះ។ ក្លឹបធំទាំងពីរនៅប្រទេសថៃ ក្លឹប SCG Muangthong United និង ជើងឯកលីកកំពូលប្រទេសថៃ ២០១៥ ក្លឹប Buriram United នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជួបជាមួយកីឡាករឆ្នើមទាំងខ្មែរ​និង បរទេសប្រចាំលីកកំពូលកម្ពុជាក្នុងឈុត All-Stars។ រាល់ថវិការពីការលក់សំបុត្រទាំងអស់ដែលទទួលបានក្នុងការប្រកួតនេះនឹងបរិច្ចាគទៅកាន់មន្ទីរពេទ្យគន្ធបុប្ផានៅប្រទេសកម្ពុជា ហើយក្លឹបថៃទាំងពីរនៃលីកកំពូលថៃក៏នឹងរៀបចំ football clinics សម្រាប់ក្មេងមុនការប្រកួតផងដែរ។ ក្លឹប SCG Muangthong​ នឹងត្រូវប្រកួតជាមួយក្រុម K-Cement Cambodia All-Stars នៅពហុកីឡដ្ឋានអូឡាំពិកថ្ងៃទី ១៦ មករា ដែលជាផ្នែកមួយនៃ Asean Tour របស់ពួកគេ។ ចំណែកឯក្លឹប Buriram United ​ ដែលជាជើងឯកលីកកំពូលថៃ ២០១៥ វិញនឹងត្រូវប្រកួតជាមួយក្រុម K-Cement Cambodia All-Stars នៅពហុកីឡដ្ឋានអូឡាំពិកថ្ងៃទី ២៣ មករា ហើយពួកគេក៏លេងប៉ុន្មានប្រកួតទៀតដែលជាផ្នែកមួយនៃដំណើរក្នុងតំបន់អាស៊ីរបស់ពួកគេផងដែរ។ ក្លឹបថៃទាំងពីរបានធ្វើសន្និសិទកាសែតនៅទីក្រុងបាងកក ប្រទេសថៃ ដែលមានការចូលរួមពីលោកប្រធានក្លឹបភ្នំពេញក្រោន ឬទ្ធី សំណាង ដែលបានចូលរួមទាំងពីរកម្មវិធី ព្រមទាំងប្រធាក្រុមជម្រើសជាតិ ធារី (SCG Muangthong) និងឯកឧត្តម សៅ សុខា ប្រធានសហព័ទ្ធបាល់ទាត់កម្ពុជា(Buriram)។ ការប្រកួតនេះជាឱកាសសម្រាប់អ្នកគាំទ្របាល់ទាត់ទាំងអស់អាចទស្សនាការលេងរបស់ក្លឹបកំពូលនៃប្រទេសថៃ ព្រមទាំងជាឱកាសសម្រាប់កីឡាករដើម្បីដោះដូរបទពិសោធន៍ស្របពេលដែលវិស័យបាល់ទាត់កម្ពុជាកំពុងរីកចម្រើន។

mmexport1450237294038

mmexport1450237263480

mmexport1450237302253

mmexport1450237305829 Press Muangthong with K-Cement All Star 1

Press Muangthong with K-Cement All Star 2

Press Muangthong with K-Cement All Star 3

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត