ពានសម្តេច ហ៊ុន សែន៖ ចេញហើយលទ្ធផលចាប់គូវគ្គ ១៦ក្រុមចុងក្រោយ

នូ មករា May 17, 2018


ភ្នំពេញ៖ នៅទីបំផុតគេបានដឹងពីលទ្ធផលនៃការចាប់គូសម្រាប់ការប្រកួតពានសម្តេចហ៊ុន សែន វគ្គ១៦ក្រុមចុងក្រោយហើយ ខណៈដែលការប្រកួតជើងទី១គ្រោងធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដាខាងមុខ ខណៈការប្រកួតជើងទី២ នឹងធ្វើឡើងនៅសប្ដាហ៍បន្ទាប់ ពោលគឺនាថ្ងៃទី១៨ ខែកក្កដាខាងមុខនេះ ។

សម្រាប់លទ្ធផលទាំង ៨គូរួមមាន៖
១- ព្រះខ័នរាជស្វាយរៀង vs វិសាខា
២- កោះកុង vs យុវជនបាទី U-18
៣- វេសស្ទើនភ្នំពេញ vs បឹងកេតអែហ្វសុី
៤- សូទីឡូអង្គរ vs អង្គរថាយហ្គឺរ
៥- អគ្គីសនីកម្ពុជា vs ភ្នំពេញក្រោន
៦- ណាហ្គាវើល vs កំពត
៧- ក្រសួងការពារជាតិ vs អាស៊ីអឺរ៉ុប យូណាយធីត
៨- អគ្គស្នងការដ្ឋាននគរបាលជាតិ vs គីរីវង្សសុខសែនជ័យ

យ៉ាងណាក៏ដោយ មុននឹងឈានដល់ការប្រកួតពានរង្វាន់ថ្នាក់ជាតិគឺត្រូវរង់ចាំការប្រកួតផ្ដាច់ព្រ័ត្រដើម្បីដណ្ដើមជើងឯកពានរង្វាន់ថ្នាក់ខេត្តសិន ដោយក្រុមយុវជន U18បាទី ត្រូវជួបក្រុមគិរីវង់ នាថ្ងៃទី២៣ ខែឧសភាខាងមុខនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ៕

អត្ថបទ៖ មករា

 

មតិយោបល់