ភ្នំពេញក្រោន សហការជាមួយ SCG រៀបចំ Soccer Clinic សម្រាប់កុមារនាចុងសប្តាហ៍នេះ

នូ មករា May 14, 2018


ភ្នំពេញ៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន និងក្រុមហ៊ុន SCG នឹងរួមគ្នាប្រារព្ធកម្មវិធី Kick & Share ដើម្បីចែករំលែកបទពិសោធន៍ក៏ដូចជាចំណេះដឹងអំពីកីឡាបាល់ទាត់ដល់កុមារា កុមារីនាថ្ងៃទី២០ ខែឧសភា ខាងមុខនេះនៅកីឡដ្ឋាន RSN ។ កម្មវិធីនេះនឹងដឹកនាំដោយលោក Luis Fernando Vitorino ដែលជាគ្រូបង្វឹកអ្នកចាំទីក្រុមថ្នាលយុវជនភ្នំពេញក្រោន និងជាអតីតគ្រូបង្គោលអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជាផងដែរនោះ ខណៈដែលកុមារដែលមានអាយុក្រោម ១៥ឆ្នាំអាចចូលរួមដោយឥតគិតថ្លៃ ។

សូមបញ្ជាក់ដែថា កម្មវិធីនេះនឹងចាប់ផ្តើមនាវេលាម៉ោង ៣.៣០រសៀលរហូតដល់ម៉ោង ៦.០០ល្ងាច បន្ទាប់មកអ្នកចូលរួមទាំងអស់អាចបន្តទស្សនាការប្រកួតលីគកំពូលកម្ពុជារវាងក្រុមភ្នំពេញក្រោន និងក្រុមអគ្គស្នងការដ្ឋាននករបាលជាតិ នៅកីឡដ្ឋាន RSN ដែលនឹងចាប់ផ្តើមនាវេលាម៉ោង ៦ល្ងាចតែម្តង ។

 

មតិយោបល់