ក្ដៅៗ! ចាន់ វឌ្ឍនាកា ត្រូវមិត្តរួមក្រុមទម្លាយថាចែកផ្លូវពី Pahang FA

នូ មករា May 8, 2018


ភ្នំពេញ៖ កីឡាករ Safuwan baharudin ខ្សែការពារក្លឹប Pahang FA បានបង្ហោះសារលើបណ្ដាញសង្គម Instagram ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ កាលពីប្រមាណ ២ម៉ោងមុន ដោយទម្លាយថា កីឡាករឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា បានចេញពីក្លឹបកំពុងឈរលេខរៀងទី៣ នៃលីគកំពូលម៉ាឡេស៊ីនេះហើយ ។

Safuwan បានសរសេរថា៖ «វាពិបាកណាស់ ដែលឃើញអ្នកចាកចេញសំឡាញ់ ។ ខ្ញុំអាចស្ថិតក្នុងស្បែកជើងបងប្រុសបានទេ? សូមបងរក្សាភាពរឹងមាំ និងបន្ដភាពខ្លាំង ដើម្បីស្វែងរកគ្រាប់បាល់បន្ដ ។ ពួកយើងនឹងនឹកអ្នក កា» ។ ត្រង់នេះ ត្បិតមិនមានការបញ្ជាក់ច្បាស់ថា វឌ្ឍនាកា និងក្លឹប Pahang បានចែកផ្លូវគ្នា ឬមិនទាន់ក្ដី ប៉ុន្ដែខ្លឹបសារន័យនេះ ហាក់បញ្ជាក់ថា វឌ្ឍនាកា បានចាកចេញពីក្លឹបយក្សនេះទៅហើយ ។

ប៉ុន្ដែយ៉ាងមកទល់ពេលនេះ មិនទាន់មានប្រភពច្បាស់ការពីសាមីខ្លួនកីឡាករ ចាន់ វឌ្ឍនាកា និងក្លឹប Pahang ជុំវិញព័ត៌មានខាងលើនោះ ។ ដូច្នេះក្រុមការងារយើងខ្ញុំ នឹងព្យាយាមទាក់ទងទៅកីឡាករកម្ពុជា វឌ្ឍនាកា ដើម្បីបញ្ជាក់ឲ្យបានច្បាស់នាពេលក្រោយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់