ភ្នំពេញក្រោន ណាត់ វិសាខា កម្តៅសាច់ដុំនៅកីឡដ្ឋាន RSN ថ្ងៃសៅរ៍នេះ

នូ មករា May 7, 2018


ភ្នំពេញ៖ នាចុងសប្តាហ៍នេះនឹងមានជំនួបដ៏កក្រើករវាងក្រុមខ្លាំង ២ គឺភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនដើម្បីស្វាគមន៍ក្រុមវិសាខា ក្នុងជំនួបមិត្តភាពនាវេលាម៉ោង ៦ល្ងាចថ្ងៃទី១២ ខែឧសភា ខាងមុខនេះ ។  

សូមបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងមកក្រុមទាំងពីរសុទ្ធតែបានយកឈ្នះលើគូប្រកួតរៀងៗខ្លួនក្នុងជំនួបមិត្តភាពដោយក្រុមភ្នំពេញក្រោន បានឈ្នះក្រុមបឹងកេត ១-០ ខណៈដែលក្រុមវិសាខាក៏បានយកឈ្នះក្រុមយុវជនសាលាបាល់ទាត់ជាតិអាយុក្រោម ១៨ឆ្នាំក្នុងលទ្ធផល ៦-២ ផងដែរនោះ ។ គួររំលឹកដែរថា សម្រាប់ការប្រកួតលីគកំពូលវិញក្រុមទាំងពីរបានជួបគ្នាក្នុងជើងទី១នេះដោយបញ្ចប់ក្នុងលទ្ធផល ០-០ ៕

អត្ថបទ៖ មករា

 

មតិយោបល់