ក្រុម U16នារីកម្ពុជា ចប់បេសកកម្មប្រកួតពាន AFF ដោយមិនស្គាល់ពាក្យឈ្នះ

នូ មករា May 7, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់នារីជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំកម្ពុជា បានអស់ឱកាសបញ្ចប់បេសកកម្មចូលរួមប្រកួតពានរង្វាន់បាល់ទាត់នារីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ AFF U16 Girls’ Championship 2018 នៅឥណ្ឌូនេស៊ី ជាមួយនឹងចំណាត់ថ្នាក់បាត់តារាងពូលB ក្រោយបន្ដប្រកួតចាញ់ក្រុមខ្លាំងថៃ ៤-០ កាលពីម្សិលមិញ ។
 
សម្រាប់បេសកកម្មរបស់ក្រុម U16នារីកម្ពុជាឆ្នាំនេះ មិនសមប្រកបដុចឆ្នាំមុនឡើយ ដោយ ៣ប្រកួតក្នុងពូល សុទ្ធតែបរាជ័យ ក្នុងនោះប្រកួតបើកឆាកចាញ់ក្រុម U16នារីឡាវ ៣-១ បន្ទាប់មកប្រកួតចាញ់ក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ២-០ មុនប្រកួតចុងក្រោយចាញ់ក្រុមជើងខ្លាំង U16ថៃ ដោយលទ្ធផល ៤-០ ។ លទ្ធផលនេះ បានធ្វើឲ្យកម្ពុជា ឈរបាត់តារាង និងគ្មានពិន្ទុរាប់ឡើយ ។
ដោយឡែកក្រុមជើងខ្លាំងថៃ និងឡាវ បានដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីបញ្ចប់ការប្រកួតក្នុងពូលថៃឈរកំពូលតារាងមាន ៩ពិន្ទុ ខណៈឡាវ ឈរលេខរៀងទី២ មាន ៦ពិន្ទុ ។ ចំណែកពូលA នៅមិនទាន់រកឃើញក្រុមឡើងវគ្គបន្ដនោះទេ ដោយរង់ចាំការប្រកួតចុងក្រោយក្នុងពូល នាល្ងាចថ្ងៃទី០៧ ខែឧសភានេះ ៕
អត្ថបទ៖ បុត្រា

មតិយោបល់