AFF U16 Girls’៖ កម្ពុជា ត្រូវការឈ្នះម្ចាស់ផ្ទះឥណ្ឌូនេស៊ីដាច់ខាតល្ងាចនេះ

នូ មករា May 4, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់នារីជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំកម្ពុជា នឹងបន្ដការប្រកួតទី២ របស់ខ្លួន ដោយត្រូវជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាវេលាម៉ោង ៤ល្ងាចនេះ នៅក្នុងពូលB នៃពានរង្វាន់បាល់ទាត់នារីក្រោមអាយយុ ១៦ឆ្នាំជើងឯកអាស៊ីអាគ្នេយ៍ AFF U16 Girls’ Championship 2018 នៅកីឡដ្ឋាន Bumi Sriwijaya ប្រទេសឥណ្ឌូនេស៊ី ។

នេះគឺជាការប្រកួតដ៏សំខាន់ ហើយក្រុមបាល់ទាត់នារីកម្ពុជា ក៏ត្រូវការឈ្នះដាច់ខាតផងដែរ ដើម្បីបន្ដក្ដីសង្ឃឹមស្វែងរកកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីប្រកួតចាញ់ក្រុម U16ឡាវ ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃបើកឆាក ។ យ៉ាងណាមិញក្រុមម្ចាស់ផ្ទះ ក៏ជាក្រុមបរាជ័យថ្ងៃបើឆាកដូចគ្នា ដូច្នេះការប្រកួតនេះ អាចជាការប្រកួតដ៏តានតឹងមួយ ព្រោះក្រុមនីមួយៗ សុទ្ធតែត្រូវការឈ្នះ ដើម្បីបន្ដក្ដីសង្ឃឹមរៀងៗខ្លួន ។

ក្រឡេកទៅមើលលទ្ធផលបណ្ដោះអាសន្ន នៃពូលA វិញ បច្ចុប្បន្នវៀតណាម និងម៉ាឡេស៊ី កំពុងឈរកំពូលតារាង ដោយកាន់ ៤ពិន្ទុក្នុងដៃស្មើគ្នា បន្ទាប់ពីយកឈ្នះលើគូប្រជែងកាលពីល្ងាចមិញ ដោយក្រុមបាល់ទាត់នារី U16 វៀតណាម បានយកឈ្នះក្រុមសិង្ហបុរី ៤-០ និងក្រុមកីឡាការិនីម៉ាឡេស៊ី បានយកឈ្នះក្រុម U16ហ្វីលីពីន ២-០ ៕

អត្ថបទ៖ បុត្រា

មតិយោបល់