ខ្លាំង ប៉ះខ្លាំង! ភ្នំពេញក្រោន កម្ដៅសាច់ដុំជាមួយបឹងកេតចុងសប្ដាហ៍នេះ

នូ មករា May 2, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួន ដើម្បីទទួលក្រុមការពារតំណែងជើងឯកបឹងកេត ក្នុងជំនួបមិត្តភាពកម្ដៅសាច់ដុំ នាល្ងាចថ្ងៃទី០៥ ខែឧសភាចុងសប្ដាហ៍នេះ ខណៈការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា បន្ដសម្រាកការប្រកួតបណ្ដោះអាសន្ននៅឡើយ ។
សូមបញ្ជាក់ថា ជំនួបមិត្តភាពដ៏គួរឲ្យចាប់អារម្មណ៍នេះ បានកើតឡើង ស្របពេលលីគកំពូលកម្ពុជាសម្រាក ដោយសារក្រុមជម្រើសជាតិយុវជនក្រោមអាយុ ២១ឆ្នាំកម្ពុជា ជាប់បេសកកម្មចូលរួមប្រកួតពានរង្វាន់ព្រះមហាក្សត្រប្រ៊ុយណេ Hassanal Bolkiah Trophy 2018 នៅប្រទេសប្រ៊ុយណេ គ្រាដែលត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយក្រុម U21មីយ៉ាន់ម៉ា នាវេលាម៉ោង ៧៖១៥នាទីយប់នេះ ៕
អត្ថបទ៖ បុត្រា

មតិយោបល់