AFF Suzuki: កម្ពុជា ស្ថិតនៅពូល A ជាមួយក្រុមខ្លាំងវៀតណាម ម៉ាឡេសុី មីយ៉ាន់ម៉ា និងឡាវ

នូ មករា May 2, 2018


ភ្នំពេញ៖ នៅទីបំផុតគេបានដឹងហើយថា ក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2018 នេះ ក្រុមកម្ពុជានឹងស្ថិតនៅក្នុងពូល A ជាមួយក្រុមខ្លាំងៗនៅក្នុងតំបន់ដូចជា វៀតណាម ម៉ាឡេសុី មីយ៉ាន់ម៉ា និងឡាវ បន្ទាប់ពីពីធីចាប់ពូលបានធ្វើឡើងនារសៀលថ្ងៃទី២ ខែឧសភា​ ឆ្នាំ២០១៨ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេសុី ។

 
ចំណែក​ពូល B វិញមានដូចជាក្រុម​ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី ប្រ៊ុយ​ណេ ឬអាចជា ទីម័រខាងកើត (ក្រុមប្រ៊ុយ​ណេ និង​ទី​ម័​រ​ខាងកើតដែលមាន​ចំណាត់​ថ្នាក់ទាប​ជាងគេ​កាលពី​ព្រឹត្តិការណ៍​ឆ្នាំ​២០១៦ ត្រូវ​ប្រកួត​ជម្រុះ Play-Off នៅ​ថ្ងៃទី​៣ និង​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨​ នេះដើម្បីកាត់សេចក្តីយកមួយក្រុមឡើងមកវគ្គជម្រុះពូលជាបន្តទៀត ៕
អត្ថបទ៖ មករា

មតិយោបល់