ក្លឹបមួយទៀតនៅម៉ាឡេសុី តាមប្រមាញ់ កែវ សុខផេង សម្រាប់រដូវកាលក្រោយ បន្ទាប់ពីចែកផ្លូវជាមួយ PKNP 

នូ មករា May 2, 2018


ភ្នំពេញ៖ តាមប្រភពពីថ្នាក់ដឹកនាំរបស់ក្លឹបបាល់ទាត់មួយដែលកំពុងលេងនៅលីគកំពូលម៉ាឡេសុីបានឱ្យដឹងថា ពួកគេកំពុងតែចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធ កែវ សុខផេង ឱ្យមកចូលរួមនារដូវកាលក្រោយ បន្ទាប់ពីកីឡាកររូបនេះទើបតែចែកផ្លូវជាមួយក្លឹបចាស់ PKNP រួចមក ។ ប្រភពពីក្លឹបដែលមានមូលដ្ឋាននៅរាជធានីកូឡាឡាំពួនេះបានបន្ថែមថា ពួកគេពេញចិត្តចំពោះទម្រង់លេងរបស់កីឡាកររូបនេះជាពិសេសនៅក្នុងជំនួបមិត្តភាពនាពេលកន្លងមកតែម្តង ។

យ៉ាងណាក៏ដោយ ភាគីក្លឹបម៉ាឡេសុីនេះមិនទាន់ចរចារដើម្បីនាំយកកីឡាករ កែវ សុខផេង នោះទេដោយសារតែលីគកំពូលម៉ាឡេសុីនឹងបញ្ចប់ក្នុងអំឡុងខែសីហាខាងមុខ ដូច្នេះបើគ្មានអ្វីប្រែប្រួលទេក្លឹបនឹងទំនាក់ទំនងមកនាអំឡុងខែវិច្ឆិកា ឬចុងឆ្នាំ២០១៨នេះ ខណៈដែល កែវ សុខផេង ក៏កំពុងតែញាំុញីដោយរបួសសសៃកជើងដែលជាហេតុបណ្តាលឱ្យរូបគេស្នើសុំឈប់ពីក្លឹប PKNP​ ដើម្បីសម្រាកព្យាបាលផងដែរ ៕

អត្ថបទ៖ មករា

មតិយោបល់