បឹងកេត រកបានម្ចាស់ភាគហ៊ុនធំថ្មីដើម្បីបន្តនិរន្ដរភាពរបស់ក្លិប!

នូ មករា May 1, 2018


ភ្នំពេញ៖ ក្លឹបបាល់ទាត់បឹងកេត បានប្រកាសនៅលើបណ្តាញាសង្គមរបស់ខ្លួនមុននេះនូវដំណឹងដ៏រីករាយមួយដោយនាពេលនេះក្លឹបជើងឯកឆ្នាំចាស់នៃលីគកំពូលកម្ពុជានេះរកបានម្ចាស់ភាគហ៊ុនធំថ្មីហើយ បន្ទាប់ពីមានការចរចារគ្នាយ៉ាងយូររួចមក ។

ប្រភពដដែលបានបន្តថាក្រោយលោក បែ មករា ដែលជាអគ្គលេខាធិការក្លឹបបានចំណាយពេលយ៉ាងយូរក្នុងការចរចារ ទីបំផុតក្លិបអាចស្វែងរកបានម្ចាស់ភាគហ៊ុនធំថ្មីដែលជាអ្នកមកបន្ដនិរន្ដរភាពរបស់ក្លិបគឺលោកស្រី ពុធ ធីតា និងលោក វ៉ាសូណាន់ ត្រូវជា ឪពុកម្ដាយរបស់ យុវជន Dome (Kasidef Vasunan) ដែលជាយុវជនថ្នាលរបស់បឹងកេតហើយបានទៅធ្វើការហ្វឹកហាត់នៅក្លឹបបាសេឡូណាកាលពីពេលថ្មីៗនេះ យ៉ាងណាក៏ដោយក្លឹបនៅមិនទាន់បញ្ចេញព័ត៌មានពិស្ដារនៅឡើយទេ ។ 

សូមបញ្ជាក់ថា លោក កាលពីអំឡុងខែមករាកន្លងមក លោក ស៊ីវ ថា ដែលជាម្ចាស់ក្លឹបចាស់បានប្រកាសដកខ្លួនពីក្លឹបមួយនេះអមដោយការសោកស្តាយពីសំណាក់គាំទ្រ និងបណ្តាលឱ្យក្លឹបជួបប្រទះនូវកង្វះខាតលើការចំណាយប្រចាំឆ្នាំដែលមានទំហំទឹកប្រាក់ប្រមាណជាជាង ៣០មុឺនដុល្លារឯណោះក្នុងមួយឆ្នាំ ​៕

អត្ថបទ៖ មករា

មតិយោបល់