ប្រាក់ មុន្នីឧត្តម គ្រោងចេញពីក្លឹបម៉ាឡេស៊ី ព្រោះបារម្ភពីរឿងម្យ៉ាង?

នូ មករា April 30, 2018


ភ្នំពេញ៖ អតីតសមាជិកក្រុមព្រះខ័នរាជស្វាយរៀង កីឡាករ ប្រាក់ មុន្នីឧត្តម ត្រូវបានអ្នកជិតស្និទ្ធរបស់ខ្លួនបង្ហើបថា គ្រោងចាកចេញពីក្លឹប Negeri Sembilan FA សមាជិកលីគកំពូលម៉ាឡេស៊ី នាពាក់កណ្ដាលរដូវកាលខាងមុខនេះ ដោយសារការបារម្ភរឿងម្យ៉ាង គឺការធ្លាក់ចុះនូវទម្រង់លេងរបស់ខ្លួន ។ ប្រភពដដែលបន្ដថា ដោយព្រួយបារម្ភខ្លាចធ្លាក់ចុះសមត្ថភាព ខ្លួនទំនងមិនអាចបន្ដលេងឲ្យក្លឹប Negeri Sembilan FA ដល់ចប់រដូវកាលនោះទេ ពោលគឺរូបគេអាចនឹងចាកចេញក្រោយលីគកំពូលម៉ាឡេស៊ី បញ្ចប់ការប្រកួតសន្សំពិន្ទុជើងទី១ នាពេលខាងមុខ។
 
ប្រភពដដែលបានលើកឡើងថា បន្ទាប់ពីលេងមួយរយៈពេលកន្លងមក ប្រាក់ មុន្នីឧត្តម សង្កេតឃើញសមត្ថភាពខ្លួន ហាក់មានការប្រែប្រួលមិនដូចការគ្រោងទុកឡើយ ។ ការទម្លាយព័ត៌មានដ៏រសើបនេះ គឺស្របពេលក្លឹប Negeri Sembilan កំពុងឈរបាតតារាង នៃលីគកំពូលម៉ាឡេស៊ី ក្រោយឆ្លងកាត់ ៧ប្រកួតឈ្នះ១ ស្មើ១ និងចាញ់៤ ហើយទើបរកបានត្រឹម ៤ពិន្ទុប៉ុណ្ណោះ ។ យ៉ាងណាក៏ដោយ ជុំវិញព័ត៌មានលម្អិត ក្រុមការងារយើងខ្ញុំ នៅមិនទាន់ទទួលបានការបញ្ជាក់ពីសាមីខ្លួនផ្ទាល់គឺកីឡាករ ប្រាក់ មុន្នីឧត្តម នោះទេគ្រាដែលរូបគេកំពុងស្ថិតនៅប្រទេសម៉ាឡេស៊ីនៅឡើយ ។ ដូច្នេះបើមានព័ត៌មានជាក់លាក់ ឬប្រែប្រួលបែបណា គេហទំព័រ Camsports នឹងជម្រាបជូនអ្នកគាំទ្រនាពេលក្រោយទៀត ៕
អត្ថបទ៖ បុត្រា

មតិយោបល់