Hun Sen Cup៖ យុវជនទ័ព លត់ តាកែវ ១៣-១ ចំណែកឯល្ងាចនេះមាន ៨គូផ្សេងទៀត

នូ មករា April 11, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់យុវជនក្រសួងការពារជាតិ បានទទួលកៅអីវគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់ថ្នាក់ខេត្ត នៃព្រឹត្តិការណ៍បាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup រដូវកាលទី១២ ជាផ្លូវការហើយ ក្រោយលត់ក្រុមជម្រើសខេត្តតាកែវ ១៣-១ លើទីលានកីឡដ្ឋានវេស្ទើនកាលពីព្រឹកមិញ ដែលជាការប្រកួតចុងក្រោយក្នុងពូល B ។
ជ័យជម្នះនេះ បានជួយឲ្យក្រុមយុវជនក្រសួងការពារជាតិមាន ១០ពិន្ទុឈរកំពូលតារាងបណ្ដោះអាសន្ន ។
ដោយឡែកនាល្ងាចនេះនឹងមានការប្រកួតបញ្ចប់វគ្គសន្សំពិន្ទុចំនួន ៨ប្រកួតផ្សេងៗ ដើម្បីចម្រាញ់រកក្រុមខ្លាំងឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ដូចជាក្រុមស៊ីម៉ាក់ ប៉ះខេត្តកំពង់ធំ, ខេត្តកណ្ដាល ប៉ះខេត្តកំពង់ចាម, ខេត្តព្រៃវែង ជួបខេត្តត្បូងឃ្មុំ, ខេត្តព្រះវិហារ ប៉ះខេត្តឧត្តរមានជ័យ, ខេត្តកំពត ប៉ះខេត្តព្រះសីហនុ, យុវជនសាលាបាល់ទាត់ជាតិបាទី ប៉ះខេត្តកោះកុង, ខេត្តសៀមរាប ជួបខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំ ជួបក្រុមគិរីវង់សុខសែនជ័យ ។
 
ចាំមើលតើក្រុមណាខ្លះ នឹងទទួលបានកៅអីវគ្គបន្ដល្ងាចនេះ? ខាងក្រោមនេះ គឺជាកម្មវិធីប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់ថ្នាក់ខេត្ត សប្ដាហ៍ទី៥ នៃពាន Hun Sen Cup 2018៖
អត្ថបទ៖ បុត្រា

មតិយោបល់