គ្រូណាហ្គា៖ អន្ទាក់, ការវាយលុក និងការវាយបក ជាកត្តានាំឱ្យឈ្នះភ្នំពេញក្រោន!

នូ មករា April 7, 2018


ភ្នំពេញ៖ បន្ទាប់ពីបានផ្តល់មេរៀនបរាជ័យជាលើកដំបូងដល់ក្រុមភ្នំពេញក្រោនក្នុងពានរង្វាន់លីគកំពូលកម្ពុជារួចមក លោក មាស ចាន់ណា គ្រូបង្គោលក្រុមណាហ្គាវើលដ៍ បានថ្លែងថា ជ័យជម្នះថ្ងៃនេះគឺបានមកពីកត្តា ៣ចម្បងគឺ អន្ទាក់ ការវាយលុក ព្រមទាំងការវាយបកលើគូប្រកួតរបស់ខ្លួន ។ យ៉ាងណាក៏ដោយ គ្រូបង្វឹកឆ្នើមរូបនេះបានសុំមិនបកស្រាយលម្អិតអំពីអន្ទាក់ដែលលោកបានរៀបចំដើម្បីផ្តួលក្រុមម្ចាស់ផ្ទះនោះទេ ។

សូមបញ្ជាក់ថា គិតមកត្រឹមសប្តាហ៍ទី៤នេះ ក្រុមណាហ្គាបានទទួលលទ្ធផលឈ្នះ ៣ប្រកួត និងស្មើ១ប្រកួត​ ខណៈដែលក្រុមភ្នំពេញក្រោនបានស្គាល់ពាក្យថាចាញ់ក្នុងថ្ងៃនេះ និងបានឈ្នះ ២ប្រកួត ស្មើរ​១ប្រកួតផងដែរ ៕

អត្ថបទ៖ មករា

មតិយោបល់