ភ្នំពេញក្រោន នឹងឧបត្ថម្ភ ១០%​ នៃទឹកប្រាក់ពីការលក់សំបុត្រនៅ RSN ជូនមន្ទីរពេទ្យគន្ធបុប្ផា

នូ មករា April 6, 2018


ភ្នំពេញ៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសជាផ្លូវការអំពីមូលនិធិសប្បុរសធម៌របស់ខ្លួនដោយនឹងកាត់យកទឹកប្រាក់ ១០% ដែលបានមកពីការលក់សំបុត្រនៃការប្រកួតក្នុងដីនៅកីឡដ្ឋាន RSN ដើម្បីឧបត្ថម្ភជូនមន្ទីរពេទ្យកុមារគន្ធបុប្ផាដែលកំពុងបំពេញការងារយ៉ាងសកម្មក្នុងបេសកកម្មសង្គ្រោះអាយុជីវិតកុមារកម្ពុជាជាច្រើនលាននាក់នោះ ។

គួររំលឹកដែរថា នាពេលកន្លងមកក្លឹបបាល់ទាត់មួយនេះធ្លាប់បានរួមចំណែកជួយមន្ទីរពេទ្យគន្ធបុប្ផាផងដែរដោយកាលពីឆ្នាំ២០១៥កន្លងទៅដោយបានបរិច្ចាគទឹកប្រាក់ជាង ២មុឺនដុល្លារ ខណៈដែលនាឆ្នាំបន្ទាប់ក៏បានឧបត្ថម្ភជាង​៧មុឺនដុល្លារថែមទៀត ៕

អត្ថបទ៖ មករា

មតិយោបល់