អតីតគ្រូបង្វឹកអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជា ចាប់ផ្តើមអាជីពជាថ្មីនៅភ្នំពេញក្រោន 

នូ មករា April 5, 2018


ភ្នំពេញ៖ អតីតគ្រូបង្វឹកអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជា លោក Luis Fernando Vitorino ទើបតែបានចុះកិច្ចសន្យាជាផ្លូវការជាមួយក្លឹបភ្នំពេញក្រោន ដើម្បីបំពេញតួនាទីជាគ្រូបង្វឹកអ្នកចាំទីរបស់ក្រុមថ្នាលយុវជនភ្នំពេញក្រោន ។

គ្រូបង្វឹកជនជាតិប្រេសុីលរូបនេះមានប្រវតិ្តជាអតីតគ្រូបង្វឹកអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជាកាលពីឆ្នាំ២០១៧កន្លងទៅ ព្រមទាំងធ្លាប់បំពេញការងារនៅក្លឹបបាល់ទាត់ Lanexang United របស់ឡាវពីឆ្នាំ២០១៦២០១៧ ខណៈដែលក្លឹបនេះបានគ្រងតំណែងជាជើងឯកលីគកំពូលឡាវកាលពីឆ្នាំ២០១៦ផងដែរ ក្រៅពីនេះលោកក៏ធ្លាប់បំពេញការងារនៅតាមបណ្តាក្លឹបមួយចំនួនទៀតនៅក្នុងប្រទេសប្រសុីលដូចជា Bonsucesso FC  (ឆ្នាំ២០១៦), ក្លឹប Bangu AC (ពីឆ្នាំ២០១៤២០១៥) និងក្លឹប Goytacaz FC (ឆ្នាំ២០១៣) ជាដើម ។

ក្នុងដំណើរវិលត្រលប់មកកាន់ប្រទេសកម្ពុជាសារជាថ្មីនេះ លោក Luis បានថ្លែងថា លោកពិតជាមានក្តីរីករាយយ៉ាងខ្លាំងដែលបានវិលមកបំពេញការងារនៅក្នុងប្រទេសកម្ពុជាវិញ ហើយលោកមានជំនឿចិត្តថាតាមរយៈបទពិសោធនាពេលកន្លងមក លោកនឹងអាចរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពកីឡាករវ័យក្មេងរបស់ក្លឹបភ្នំពេញក្រោនឱ្យកាន់តែប្រសើរថែមទៀត ៕

អត្ថបទ៖ មករា

មតិយោបល់