កីឡាករបរទេស ៦រូប កំពុងឈរលំដាប់កំពូលតារាង Top-Scorers នៃលីគកំពូលកម្ពុជា

នូ មករា April 4, 2018


ភ្នំពេញ៖ ស្របពេលការប្រកួតសន្សំពិន្ទុជើងទី១ នៃលីគកំពូលកម្ពុជាចំនួន ៣សប្ដាហ៍កន្លងទៅ គេឃើញកីឡាករបរទេស ៦រូប បានបង្ហាញពីភាពលេចធ្លោរបស់ខ្លួននៅលើទីលានតាមរយៈការរកគ្រាប់បាល់ឲ្យក្រុមបានច្រើនជាងគេ ពោលគឺកំពុងឈរលំដាប់កំពូលតារាងអ្នកទាត់បញ្ចូលទីច្រើនជាងគេ (Top-Scorers)ទៀតផង ។ គិតត្រឹមសប្ដាហ៍ទី៣ កីឡាករទាត់ចូលទីគូប្រជែងច្រើនជាងគេ ៦នាក់ដំបូង គឺមិនមែនកីឡាករកម្ពុជាឡើយ ក្នុងនោះមានកីឡាករក្លឹបបឹងកេត Julius Oiboh រកបាន ៥គ្រាប់, កីឡាករ Befolo Mbarga របស់ក្រុមអាស៊ីអឺរ៉ុបរកបាន ៤គ្រាប់ ។

រីឯកីឡាករវិសាខា Choe Myong-HO, កីឡាករណាហ្គាវើល George Bisan, កីឡាករក្រុមប៉ូលិស No Dae-Ho និងកីឡាករក្រុមការពារជើងឯកបឹងកេត Maycon ដែលរកបាន ៣គ្រាប់ស្មើៗគ្នា ។

ប៉ុន្ដែទោះជាយ៉ាងណាការប្រកួត ក៏ដូចជាឱកាសស្វែងរកគ្រាប់បាល់បន្ថែម នៅមានច្រើនទៀត សម្រាប់កីឡាករម្នាក់ៗ ដើម្បីឈានទៅដណ្ដើមស្បែកជើងមាស គ្រាដែលការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី៤ នឹងបន្ដការប្រកួតនាចុងសប្ដាហ៍នេះ ដោយមាន ៦ប្រកួតនៅថ្ងៃទី០៧-០៨ ខែមេសា ឆ្នាំ២០១៨ ៕

អត្ថបទ៖ បុត្រា

មតិយោបល់