លីគកំពូលកម្ពុជា បន្ដការប្រកួតចុងសប្ដាហ៍នេះ មុនសម្រាកអបអរសាទរបុណ្យចូលឆ្នាំថ្មី

នូ មករា April 3, 2018


ភ្នំពេញ៖ ក្រោយផ្អាកការប្រកួតបណ្ដោះអាសន្នចំនួន ២សប្ដាហ៍ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា នឹងបន្ដការប្រកួតសប្ដាហ៍ទី៤ នាចុងសប្ដាហ៍នេះហើយ មុននឹងបន្ដសម្រាក ១សប្ដាហ៍ទៀត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) ។
សូមរំឮកថា ការសម្រាកប្រកួត ២សប្ដាហ៍នៃលីគកំពូលកម្ពុជា កាលពីពេលកន្លងមក ដោយសារការប្រមូលផ្ដុំ និងការហ្វឹកហាត់ត្រៀមបំពេញបេសកកម្មប្រកួតលើឆាកអន្ដរជាតិរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ។ ប៉ុន្ដែក្រោយបញ្ចប់ការប្រកួតសប្ដាហ៍ទី៤ លីគកំពូលកម្ពុជា ត្រូវបន្ដសម្រាក រហូតដល់ថ្ងៃទី២១-២២ ខែមេសា ទើបចាប់ផ្ដើមការប្រកួតជាថ្មី ។
ដោយឡែកលទ្ធផលបណ្ដោះអាសន្នក្រុមបឹងកេតកំពុងឈរកំពូលតារាងមាន ៩ពិន្ទុ តាមពីក្រោយដោយក្រុមណាហ្គាវើល, វិសាខា និងភ្នំពេញក្រោន ដែលមាន ៧ពិន្ទុស្មើគ្នា ។ ខាងក្រោមនេះ គឺជាកម្មវិធីប្រកួត និងតារាងពិន្ទុបណ្ដោះអាសន្ន នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨៖
អត្ថបទ៖ បុត្រា

មតិយោបល់