ធ្មេចបើកៗ ជិតដល់ថ្ងៃ Ruud Van Nistelrooy មកកម្ពុជាហើយ!

នូ មករា March 29, 2018


ភ្នំពេញ៖ អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United គឺកីឡាករ Ruud Van Nistelrooy នឹងធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជានាអំឡុងថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមេសា ខាងមុខ នេះ ក្នុងព្រឹត្តិការណ៍  The UEFA Champion League Trophy ដែលជាកម្មវិធីលើកដំបូងបំផុតនៅកម្ពុជា និងប្រារព្ធធ្វើឡើងនៅសាលសន្និសីទកោះពេជ្រ ។

សូមបញ្ជាក់ថា ក្រុមហ៊ុនស្រា បៀរ Heineken® ប្រចាំ កម្ពុជា បាន ប្រកួតប្រជែង ជាមួយ បណ្តា ប្រទេស ជាង ១៩២ ដើម្បី ដណ្តើម យក ឱកាស ធ្វើ ជា ម្ចាស់ផ្ទះ នៃ កម្មវិធី ដំណើរ ទេសចរណ៍ ពាន រង្វាន់ ក្របខណ្ឌ UEFA Champions League ។ ដោយសារ តែ មានការ គាំទ្រ យ៉ាងច្រើន ចំពោះ កម្មវិធី ប្រកួត ក្របខណ្ឌ UEFA Champions League និង ដោយសារ សេដ្ឋកិច្ច កំពុង អភិវឌ្ឍ ឆាប់រហ័ស របស់ ប្រទេស កម្ពុជា ក៏ ដូច ជា មាន តំបន់ ទេសភាព សម្រស់ ធម្ម ជាតិ ដ៏ ស្រស់ ស្អាតផងនោះ ទើបប្រទេស នេះ ត្រូវ បាន ជាប់ ជា ប្រទេស បេក្ខភាព ដ៏ ស័ក្តិសម ឥត ខ្ចោះ សម្រាប់ កម្មវិធី ដំណើរ ទេសចរណ៍ ពានរង្វាន់ ក្របខណ្ឌ UEFA Champions League ឆ្នាំ នេះ ដែល នាំ ជូន ដោយ ស្រា បៀរ Heineken® ។

គួររំលឹកថា ខ្សែប្រយុទ្ធសញ្ជាតិហូឡង់វ័យ ៤១ឆ្នាំរូបនេះបានជាប់ឈ្មោះជាកីឡាករទី៤ ដែលរកបានគ្រាប់បាល់ច្រើនជាងគេបំផុតនៅក្នុងក្របខណ្ឌ UEFA Champions League ដោយទាត់បញ្ចូលទីបានរហូតដល់ ៥៦គ្រាប់ និងគ្រងតំណែងជាកីឡាករឆ្នើមនៅក្នុងក្របខណ្ឌជាច្រើននៅទ្វីបអឺរុុប ។ បន្ទាប់ពីបានចូលនិវត្តន៍ពីកីឡាករអាជីពហើយនោះ រូបគេកំពុងបំពេញតួនាទីជាគ្រូបង្គោលក្រុមថ្នាលយុវជនរបស់ក្លឹប Philips Sport Vereniging នៅក្នុងប្រទេសហូឡង់ ៕

អត្ថបទ៖ មករា

មតិយោបល់